Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 8:39 - Khmer Christian Bible

39 កម្ពស់​ក្ដី​ ជម្រៅក្ដី​ ឬ​អ្វី​ណា​មួយ​ផ្សេង​ទៀត​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មកក្ដី​ ក៏​មិន​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ជា​ព្រះអម្ចាស់​របស់​យើង​បាន​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 កម្ពស់​ក្ដី ជម្រៅ​ក្ដី ឬ​របស់​ណាមួយ​ផ្សេងទៀត​ដែលត្រូវបានបង្កើត​ក្ដី ក៏មិន​អាច​បំបែក​យើង​ចេញពី​សេចក្ដីស្រឡាញ់របស់ព្រះ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​បាន​ឡើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្តី នៅ​ស្ថាន​ក្រោម​ក្តី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត​មក​ក្តី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ឃើញ​ក្នុង​ព្រះគ្រិស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ទី​មាន​កំពស់ ទី​ជំរៅ ឬ​របស់​អ្វី​ដែល​កើត​មក​ឯ​ទៀត​ក្តី នោះ​ពុំ​អាច​នឹង​ពង្រាត់​យើង ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ទៅ បាន​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

39 អ្វីៗ​ដែល​នៅ​ស្ថាន​លើ​ក្ដី នៅ​ស្ថាន​ក្រោម​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​អុលឡោះ​បង្កើត​មក​ក្ដី ក៏​ពុំ​អាច​បំបែក​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ដែល​ទ្រង់​បាន​សំដែង​ឲ្យ​យើង​ឃើញ ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា‌ជាអម្ចាស់​នៃ​យើង​បាន​ឡើយ។

សូមមើលជំពូក ចម្លង




រ៉ូម 8:39
43 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​


ដ្បិត​ព្រះវរបិតា​ផ្ទាល់​ស្រឡាញ់​អ្នក​រាល់គ្នា​ ព្រោះ​អ្នក​រាល់គ្នា​ស្រឡាញ់​ខ្ញុំ​ ហើយ​ជឿ​ថា​ខ្ញុំ​បាន​មកពី​ព្រះជាម្ចាស់។​


ដ្បិត​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ថា​ សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​បាន​ស្រឡាញ់​ខ្ញុំ​មាន​នៅ​ក្នុង​ពួកគេ​ ហើយ​ខ្ញុំ​ក៏​នៅ​ក្នុង​ពួកគេ​ដែរ»។​


ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​


ជូន​ចំពោះ​បងប្អូន​ជា​ទី​ស្រឡាញ់​ទាំង​អស់​នៅ​ក្នុង​ព្រះជាម្ចាស់​ ដែល​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម។​ សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​


សេចក្ដី​សប្បុរស​ ប្រាជ្ញា​ និង​ចំណេះ​របស់​ព្រះជាម្ចាស់​បរិបូរ​ ជ្រាល​ជ្រៅ​ណាស់!​ គ្មាន​អ្នកណា​អាច​ពិពណ៌នា​អំពី​ការ​ជំនុំជម្រះ​របស់​ព្រះអង្គ​បាន​ទេ​ ហើយ​ក៏​គ្មាន​អ្នកណា​អាច​យល់​អំពី​មាគ៌ា​របស់​ព្រះអង្គ​បាន​ដែរ​


តែ​ព្រះជាម្ចាស់​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​ ដោយ​ឲ្យ​ព្រះគ្រិស្ដ​សោយ​ទិវង្គត​ដើម្បី​យើង​ កាល​យើង​នៅជា​មនុស្ស​បាប​នៅ​ឡើយ​


ដ្បិត​ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់​ តែ​អំណោយទាន​របស់​ព្រះជាម្ចាស់​ ជា​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។​


ដូច្នេះ​ ឥឡូវ​នេះ​ អស់​អ្នក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​គ្មាន​ទោស​ទៀត​ឡើយ​


តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​


ប៉ុន្ដែ​ខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នក​រាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​ និង​ក្ដី​បរិសុទ្ធ​នៅ​ក្នុង​ព្រះគ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។​


ក្រែងលោ​អារក្ស​សាតាំង​បោកប្រាស់​យើង​ ដ្បិត​យើង​មិន​មែន​មិន​ដឹង​ពី​គំនិត​របស់​វា​ទេ។​


តាម​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​នៅ​ក្នុង​ព្រះគ្រិស្ត​ តាំង​ពី​មុន​ដើម​កំណើត​ពិភព​លោក​មក​ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​ ហើយ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះអង្គ‍​ដោយ​សេចក្ដី​ស្រឡាញ់​


មិន​មែន​ថា​ ខ្ញុំ​បាន​ទៅ​ដល់​ ឬ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ​ ប៉ុន្ដែ​ខ្ញុំ​ព្យាយាម​ចាប់​ឲ្យ​បាន​សេចក្ដី​ដែល​ព្រះគ្រិស្ដ​យេស៊ូ​បាន​ចាប់​ខ្ញុំ​សម្រាប់​សេចក្ដី​នោះ។​


ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​


ហើយ​លើស​ពី​នេះ​ទៀត​ ខ្ញុំ​បាន​រាប់​អ្វីៗ​ទាំង​អស់​ជា​ការ​ខាតបង់​ ដោយ​ព្រោះ​ស្គាល់​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​ខ្ញុំ​ដែល​ជា​ការ​មាន​តម្លៃ​បំផុត។​ ខ្ញុំ​បាន​ខាត​បង់​ទាំង​អស់​ដោយ​ព្រោះ​តែ​ព្រះអង្គ​ ហើយ​ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ជា​គ្មាន​តម្លៃ​ដើម្បី​ឲ្យ​ខ្ញុំ​ចំណេញ​បាន​ព្រះគ្រិស្ដ​


វា​គឺ​ជា​អ្នក​ប្រឆាំង​ ហើយ​លើក​តម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ដែល​គេ​ហៅ​ថា​ព្រះ​ ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ ដូច្នេះ​ហើយ​បាន​ជា​វា​អង្គុយ​ក្នុង​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។​


យើង​បាន​ស្គាល់​ ព្រមទាំង​បាន​ជឿ​លើ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​ដល់​យើង‍។​ ព្រះជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់​ រីឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​ អ្នក​នោះ​ក៏​នៅ​ជាប់​នឹង​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ​


រីឯ​យើង​វិញ​ យើង​ស្រឡាញ់​ ដោយ​ព្រោះ​ព្រះអង្គ​ស្រឡាញ់​យើង​ជា​មុន។​


នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​


ហើយ​វា​បោក​បញ្ឆោត​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយសារ​ទី​សំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វ​សាហាវ​នោះ​ ទាំង​ប្រាប់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូប​ចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ ហើយ​នៅ​មាន​ជីវិត​នោះ។​


សត្វ​សាហាវ​នោះ​ត្រូវ​ចាប់​បាន​ជាមួយ​នឹង​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ដែល​ធ្វើ​ទី​សំគាល់​នៅ​មុខ​វា​ ហើយ​ដោយសារ​ទី​សំគាល់​ទាំង​នោះ​ វា​បាន​បោក​បញ្ឆោត​អស់​អ្នក​ដែល​ទទួល​សញ្ញា​សំគាល់​របស់​សត្វ​សាហាវ​នោះ​ និង​អស់​អ្នក​ដែល​ថ្វាយបង្គំ​រូប​ចម្លាក់​របស់​សត្វ​សាហាវ​នោះ។​ ពួកវា​ទាំង​ពីរ​ត្រូវ​បាន​បោះ​ទាំង​រស់​ទៅ​ក្នុង​បឹងភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់ធ័រ​


ប៉ុន្ដែ​អ្នក​ផ្សេង​ទៀត​ក្នុង​ចំណោម​អ្នក​រាល់គ្នា​នៅ​ក្រុង​ធាទេរ៉ា​ដែល​មិន​បាន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ​ គឺ​ដែល​មិន​បាន​ស្គាល់​សេចក្ដី​ជ្រៅជ្រះ​របស់​អារក្ស​សាតាំង​ដូច​ដែល​គេ​ហៅ​ យើង​ប្រាប់​អ្នក​រាល់គ្នា​ថា​ យើង​នឹង​មិន​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់គ្នា​ទេ​


រួច​បោះ​វា​ទៅ​ក្នុង​ទី​ជម្រៅ​ ចាក់​សោរ​ ហើយ​បោះត្រា​ពី​លើ​វា​ ដើម្បី​កុំ​ឲ្យ​វា​បោក​បញ្ឆោត​ជនជាតិ​ទាំងឡាយ​ទៀត​រហូត​ទាល់​តែ​គ្រប់​មួយ​ពាន់​ឆ្នាំ​ ប៉ុន្ដែ​ក្រោយ​ពី​ហេតុការណ៍​ទាំង​នោះ​ វា​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី។​


លុះ​គ្រប់​មួយពាន់​ឆ្នាំ​ហើយ​ អារក្ស​សាតាំង​នឹង​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​ឃុំឃាំង​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម