Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 5:15 - Khmer Christian Bible

15 ប៉ុន្ដែ​អំណោយទាន​មិន​ដូច​កំហុស​ឡើយ​ ​បើ​មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​កំហុស​របស់​មនុស្ស​ម្នាក់​ នោះ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ និង​អំណោយទាន​តាមរយៈ​ព្រះគុណ​របស់​មនុស្ស​ម្នាក់​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ បាន​ប្រទាន​យ៉ាង​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើស​ជាង​នោះ​ទៅ​ទៀត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ប៉ុន្តែ​អំណោយទាន​មិន​ដូច​ការបំពាន​ទេ​។ ជាការពិត ប្រសិនបើ​មនុស្ស​ជាច្រើន​បាន​ស្លាប់​ដោយសារតែ​ការបំពាន​របស់​មនុស្ស​ម្នាក់​ទៅហើយ ចុះទម្រាំ​ព្រះគុណ​របស់​ព្រះ និង​អំណោយទាន​នៃ​ព្រះគុណ​ពី​មនុស្ស​ម្នាក់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ តើ​មានសម្បូរហូរហៀរ​ដល់​មនុស្ស​ជាច្រើន​លើសពីនេះ​អម្បាលម៉ានទៅទៀត​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្តែ អំណោយ‌ទាន​មិន​ដូច​ជា​អំពើ​រំលង​ទេ ដ្បិត​បើ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ នោះ​ចំណង់​បើ​ព្រះ‌គុណ​របស់​ព្រះ និង​អំណោយ‌ទាន​នៃ​ព្រះ‌គុណ​នេះ ដែល​មក​ដោយ​សារ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រាកដ​ជា​នឹង​បាន​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន លើល​ជាង​ទៅ​ទៀត​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រះ‌អំណោយ​ទាន​ដែល​បាន​មក​ពី​ព្រះ‌គុណ​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ប៉ុន្តែ ព្រះ‌គុណ​មិន​មែន​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះ‌គុណ​នៃ​ព្រះ ហើយ​នឹង​អំណោយ​ទាន​នៃ​ព្រះ‌គុណ​នោះ ដែល​មក​ដោយ‌សារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​បាន​ចំរើន​លើស​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ប៉ុន្តែ កំហុស​របស់​អាដាម និង​អំណោយ​ទាន​របស់​អុលឡោះ មាន​លទ្ធផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ និង​អំណោយ​ទាន​ដែល​បាន​មក​ពី​ក្តី​មេត្តា‌ករុណា​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 5:15
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​មនុស្ស​ក៏​ដូច្នេះ​ដែរ​ គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។​


ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​


ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «បើ​អ្នក​បាន​ស្គាល់​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ ទាំង​ដឹង​ថា​ អ្នក​ដែល​និយាយ​ទៅ​អ្នក​ថា​ ខ្ញុំ​សុំ​ទឹក​ផឹក​ផង​ ជា​អ្នកណា​ អ្នក​មុខ​ជា​សុំ​ទឹក​ពី​គាត់​វិញ​ ហើយ​គាត់​នឹង​ឲ្យ​ទឹក​ដែល​ផ្ដល់​ជីវិត​ដល់​អ្នក»​


យើង​ជឿ​ថា​ យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូ​ដូចជា​ពួកគេ​ដែរ»។​


ដូច្នេះ​ ដូច​ដែល​បាប​បាន​ចូល​មក​ក្នុង​ពិភពលោក​តាមរយៈ​មនុស្ស​ម្នាក់​ ហើយ​សេចក្ដី​ស្លាប់​ក៏​មក​តាមរយៈ​បាប​ជា​យ៉ាង​ណា​ នោះ​សេចក្ដី​ស្លាប់​ក៏​រាលដាល​ដល់​មនុស្ស​គ្រប់​គ្នា​ជា​យ៉ាង​នោះ​ដែរ​ ព្រោះ​មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ​បាប​


ដ្បិត​ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់​ តែ​អំណោយទាន​របស់​ព្រះជាម្ចាស់​ ជា​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។​


ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​ជំរុញ​យើង​ យើង​ក៏​វិនិច្ឆ័យ​ដូច្នេះ​ថា​ មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​ ហេតុនេះ​មនុស្ស​ទាំង​អស់​ក៏​បាន​ស្លាប់​ដែរ​


សូម​អរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​អំណោយទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ។​


ដ្បិត​អ្នក​រាល់គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះគុណ​តាមរ​យៈជំនឿ​ ហើយ​សេចក្ដី​នេះ​មិន​មែន​មក​ពី​អ្នក​រាល់គ្នា​ទេ​ គឺ​ជា​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​


ប៉ុន្ដែ​យើង​ឃើញ​ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​ទាប​ជាង​ពួក​ទេវតា​តែ​បន្ដិច​ប៉ុណ្ណោះ​ បាន​ទទួល​សិរី​រុងរឿង​ និង​កិត្តិយស​ទុក​ជា​មកុដ​ ព្រោះ​ព្រះអង្គ​បាន​រងទុក្ខ​ក្នុង​ការ​សោយ​ទិវង្គត​ ដើម្បី​ភ្លក់​សេចក្ដី​ស្លាប់​ជំនួស​មនុស្ស​ទាំង​អស់​តាមរយៈ​ព្រះគុណ​របស់​ព្រះជាម្ចាស់​


ព្រះអង្គ​ជា​យញ្ញបូជា​ប្រោស​លោះ​សម្រាប់​បាប​របស់​យើង​ ហើយ​មិន​មែន​សម្រាប់​តែ​បាប​របស់​យើង​ប៉ុណ្ណោះ​ទេ​ គឺ​សម្រាប់​បាប​របស់​ពិភព​លោក​ទាំង​មូល​ដែរ។​


ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់​ គឺ​ថា​ ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​ដល់​យើង​ ហើយ​ជីវិត​នេះ​មាន​នៅ​ក្នុង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម