Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 4:9 - Khmer Christian Bible

9 ដូច្នេះ​ តើ​ព្រះពរ​នេះ​សម្រាប់​ពួកអ្នក​កាត់ស្បែក​ ឬ​មួយ​សម្រាប់​ពួកអ្នក​មិន​កាត់ស្បែក​ដែរ?​ ដ្បិត​យើង​និយាយ​ថា​ ព្រះជាម្ចាស់​បាន​រាប់​លោក​អ័ប្រាហាំ​ជា​សុចរិត​ដោយសារ​ជំនឿ​របស់​គាត់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 បើដូច្នេះ តើ​ភាពមានពរ​គឺ​សម្រាប់​តែ​អ្នកដែលទទួលពិធីកាត់ស្បែក ឬ​សម្រាប់​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​ដែរ​? យើង​និយាយថា​៖“ជំនឿ​របស់​អ័ប្រាហាំ​ត្រូវបាន​រាប់​ជា​សេចក្ដីសុចរិត​ដល់​គាត់”

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ដូច្នេះ តើ​ព្រះ​ពរ​នេះ ចំពោះ​តែ​ពួក​អ្នក​កាត់​ស្បែក ឬ​ពួក​អ្នក​មិន​កាត់​ស្បែក​ដែរ? ដ្បិត​យើង​និយាយ​ថា ព្រះ​បាន​រាប់​លោក​អ័ប្រា‌ហាំ​ជា​សុចរិត ដោយ​សារ​ជំនឿ​របស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភមង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ​ក៏​អាច​ទទួល​បាន​ដែរ? យើង​ទើប​នឹង​និយាយ​ថា «ព្រះអង្គ​ប្រោស​លោក​អប្រាហាំ​ឲ្យ​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​លោក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ដូច្នេះ តើ​បាន​ពរ​នោះ ចំពោះ​តែ​ពួក​កាត់​ស្បែក​តែ​ប៉ុណ្ណោះ ឬ​ពួក​មិន​កាត់​ស្បែក​ក៏​បាន​ដែរ ដ្បិត​យើង​ថា​សេចក្ដី​ជំនឿ​បាន​រាប់​ទុក​ជា​សេចក្ដី​សុចរិត ដល់​លោក​អ័ប្រា‌ហាំ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 តើ​មាន​តែ​សាសន៍​យូដា​ទេ​ឬ ដែល​អាច​ទទួល​សុភ‌មង្គល​នេះ ឬ​មួយ​សាសន៍​ដទៃ ក៏​អាច​ទទួល​បាន​ដែរ?។ យើង​ទើប​នឹង​និយាយ​ថា «អុលឡោះ​ប្រោស​អ៊ីព្រហ៊ីម​ឲ្យ​បាន​សុចរិត ដោយ​យល់​ដល់​ជំនឿ​របស់​គាត់»។

សូមមើលជំពូក ចម្លង




រ៉ូម 4:9
14 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​ពន្លឺ​សម្រាប់​បំភ្លឺ​សាសន៍​ដទៃ​ និង​សិរី​រុងរឿង​ដល់​អ៊ីស្រាអែល​ ដែល​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ»។​


តើ​រាប់​ជា​សុចរិត​យ៉ាង​ដូចម្ដេច?​ តើ​នៅ​ក្រោយ​ពេល​កាត់ស្បែក​ ឬ​មួយ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក?​ មិន​មែន​នៅ​ក្រោយ​ពេលកាត់ស្បែក​ទេ​ គឺ​នៅ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ។​


តើ​បទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច​ដែរ?​ បទគម្ពីរ​ចែង​ថា៖​ «លោក​អ័ប្រាហាំ​ជឿ​ព្រះជាម្ចាស់​ ហើយ​ព្រះជាម្ចាស់​ក៏​រាប់​គាត់​ជា​សុចរិត​ ដោយសារ​ជំនឿ​នោះ»។​


ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រាហាំ​មាន​ដល់​ពួក​សាសន៍​ដទៃ​ដោយសារ​ព្រះគ្រិស្ដ​យេស៊ូ​ និង​ដើម្បី​ឲ្យ​យើង​បាន​ទទួល​ព្រះវិញ្ញាណ​ ដែល​ជា​សេចក្ដី​សន្យា​តាមរយៈ​ជំនឿ។​


ព្រះអង្គ​បាន​ប្រទាន​ព្រះគុណ​នេះ​ឲ្យ​ខ្ញុំ​ ដែល​ជា​អ្នក​តូចតាច​បំផុត​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ទាំង​អស់​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួក​សាសន៍ដទៃ​អំពី​ភាព​បរិបូរ​របស់​ព្រះគ្រិស្ដ​ដែល​វាស់​ស្ទង់​មិន​បាន​


នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម