Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:7 - Khmer Christian Bible

7 ម្យ៉ាង​ទៀត​ បើ​សេចក្ដី​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​សេចក្ដី​ពិត​របស់​ព្រះជាម្ចាស់​ចម្រើន​ឡើង​ ដើម្បី​តម្កើង​សិរី​រុងរឿង​របស់​ព្រះអង្គ​វិញ​ តើ​ហេតុអ្វី​ខ្ញុំ​នៅ​តែ​ជាប់​ជំនុំជម្រះ​ទុក​ជា​មនុស្ស​បាប​ដូច្នេះ‍?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ប៉ុន្តែ​ប្រសិនបើ​សេចក្ដីពិត​របស់​ព្រះ​ចម្រើនឡើង​ដើម្បី​ជា​សិរីរុងរឿង​ដល់​ព្រះអង្គ ដោយសារតែ​ការភូតភរ​របស់ខ្ញុំ ចុះម្ដេចក៏​ខ្ញុំ​នៅតែ​ត្រូវបាន​ផ្ដន្ទាទោស​ដូចជា​មនុស្សបាប​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​បើ​សេចក្តី​ពិត​ត្រង់​របស់​ព្រះ​ចម្រើន​ឡើង សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ‌អង្គ ដោយ​សារ​សេចក្តី​ភូត‌ភរ​របស់​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​តែ​ជាប់​មាន​ទោស ទុក​ដូច​ជា​មនុស្ស​បាប​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌ហឫទ័យ​សច្ចៈ​ របស់​ព្រះ‌ជា‌ម្ចាស់ លេច​ចេញ​មក​យ៉ាង​ច្បាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​បើ​សិន​ជា​សេចក្ដី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរី‌ល្អ​ដល់​ទ្រង់ ដោយ‌សារ​សេចក្ដី​ភូត‌ភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្ដី​ជំនុំ‌ជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ចិត្ត​សច្ចៈ របស់​អុលឡោះ លេច​ចេញ​មក​យ៉ាង​ច្បាស់​ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ?

សូមមើលជំពូក ចម្លង




រ៉ូម 3:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ នៅ​យប់​នេះ​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម