Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:28 - Khmer Christian Bible

28 ​ជនជាតិ​យូដា​មិន​សំដៅ​លើ​អាការៈ​ខាង​ក្រៅ​ទេ​ ហើយ​ការ​កាត់ស្បែក​ ក៏​មិន​សំដៅ​លើ​សាច់ឈាម​ខាង​ក្រៅ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 តាមពិត មនុស្ស​ដែល​ជា​ជនជាតិយូដា​តែផ្នែកខាងក្រៅ មិនមែន​ជា​ជនជាតិយូដា​ទេ ហើយ​ការកាត់ស្បែក​លើ​រូបកាយ​ខាងក្រៅ ក៏មិនមែន​ជា​ការកាត់ស្បែក​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​អ្នក​ដែល​ជា​សាសន៍​យូដា មិន​សំដៅ​លើ​សម្បក​ក្រៅ​ទេ ឯ​ការ​កាត់​ស្បែក​ពិត​ប្រាកដ ក៏​មិន​សំដៅ​លើ​រូប​កាយ​ខាង​ក្រៅ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 សាសន៍​យូដា​ដ៏​ពិត​ប្រាកដ​មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​កាត់​ស្បែក​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 សាសន៍​យូដា​ដ៏​ពិត​ប្រាកដ មិន​ស្ថិត​នៅ​ត្រង់​សំបក​ក្រៅ​ទេ រីឯ​ការ​ខតាន់​ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ត្រង់​សញ្ញា​លើ​រូប​កាយ​នោះ​ដែរ

សូមមើលជំពូក ចម្លង




រ៉ូម 2:28
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​


ពេល​ព្រះយេស៊ូ​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ​ ក៏​មាន​បន្ទូល​អំពី​គាត់​ថា៖​ «មើល៍​ នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ​ដែល​គ្មាន​ឧបាយកល​សោះ»។​


បើ​អ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ ដែល​ពឹង​លើ​គម្ពីរ​វិន័យ​ អួត​អំពី​ព្រះជាម្ចាស់​


ដ្បិត​ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​មិន​មែន​ជា​អ្វី​ឡើយ​ សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​


ដូច្នេះ​ ចូរ​ចាំ​ថា​ពី​មុន​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់ឈាម​ ដែល​ត្រូវ​បាន​ពួកអ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ ហៅ​អ្នក​រាល់គ្នា​ថា​ពួក​មិន​កាត់ស្បែក​


នេះ​ជា​គំរូ​អំពី​ពិធី​ជ្រមុជ​ដែល​បាន​សង្គ្រោះ​អ្នក​រាល់គ្នា​ឥឡូវ​នេះ​ដែរ​ ដោយសារ​ការ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ មិន​មែនជា​ការ​លាង​សំអាត​ភាពស្មោក​គ្រោក​របស់​រូបកាយ​ទេ​ ផ្ទុយ​ទៅ​វិញ​ជា​ការ​ឆ្លើយតប​ចេញ​ពី​មនសិការ​ល្អ​ចំពោះ​ព្រះជាម្ចាស់​


យើង​ស្គាល់​សេចក្ដី​វេទនា​ និង​ភាព​ក្រីក្រ​របស់​អ្នក​ហើយ​ ប៉ុន្ដែ​អ្នក​ជា​អ្នកមាន​វិញ​ ហើយ​យើង​ស្គាល់​ការ​ជេរ​ប្រមាថ​របស់​ពួក​អ្នក​ដែល​ហៅ​ខ្លួន​ថា​ជា​ជនជាតិ​យូដា​ដែរ​ ប៉ុន្ដែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​យូដា​ទេ​ គឺ​ជា​ក្រុមជំនុំ​របស់​អារក្ស​សាតាំង​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម