Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:26 - Khmer Christian Bible

26 ផ្ទុយ​ទៅ​វិញ​ បើ​មនុស្ស​មិន​កាត់ស្បែក​កាន់​តាម​បញ្ញត្ដិ​របស់​គម្ពីរ​វិន័យ​ តើ​ការ​មិន​កាត់ស្បែក​របស់​គេ​មិន​ចាត់​ទុក​ជា​ការ​កាត់ស្បែក​ទេ​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ដូច្នេះ ប្រសិនបើ​អ្នកដែលមិនបានទទួលពិធីកាត់ស្បែក​បាន​កាន់តាម​បទបញ្ញត្តិ​នៃ​ក្រឹត្យវិន័យ​ទៅហើយ តើ​ការមិនបានកាត់ស្បែក​របស់​អ្នកនោះ​មិន​ត្រូវបាន​រាប់​ជា​ការកាត់ស្បែក​វិញ​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដូច្នេះ បើ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បទ​បញ្ញត្តិ​របស់​ក្រឹត្យ‌វិន័យ នោះ​តើ​ការ​ដែល​មិន​កាត់​ស្បែក រាប់​ដូច​ជា​បាន​កាត់​ស្បែក​វិញ​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ប្រសិន​បើ​មនុស្ស​មិន​កាត់​ស្បែក​កាន់​តាម​បទ​បញ្ជា​របស់​ក្រឹត្យ‌វិន័យ ព្រះ‌ជា‌ម្ចាស់​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​កាត់​ស្បែក​ដែរ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដូច្នេះ បើ​សិន​ជា​ពួក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បញ្ញត្ត​ក្រិត្យ‌វិន័យ​ទៅ នោះ​ការ​ដែល​មិន​បាន​កាត់​ស្បែក តើ​មិន​រាប់​ដូច​ជា​បាន​កាត់​វិញ​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ប្រសិន​បើ​មនុស្ស​មិន​ខតាន់​កាន់​តាម​បទ​បញ្ជា​របស់​ហ៊ូកុំ អុលឡោះ​ក៏​ចាត់​ទុក​គេ​ដូច​ជា​បាន​ខតាន់​ដែរ!។

សូមមើលជំពូក ចម្លង




រ៉ូម 2:26
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​នឹង​នាង​ថា៖​ «ឱ​នាង​អើយ!​ អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ ចូរ​ឲ្យ​បាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ»​ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក‍។​


ការ​កាត់ស្បែក​ពិត​ជា​មាន​ប្រយោជន៍​ បើ​អ្នក​ធ្វើ​តាម​គម្ពីរ​វិន័យ​ ប៉ុន្ដែ​បើ​អ្នក​ល្មើស​គម្ពីរ​វិន័យ​វិញ​ ការ​កាត់ស្បែក​របស់​អ្នក​ក្លាយ​ដូចជា​មិន​កាត់ស្បែក​


ឯ​អ្នក​មិន​កាត់ស្បែក​ខាង​រូបកាយ​ ហើយ​ធ្វើ​តាម​គម្ពីរ​វិន័យ​ គេ​នឹង​ជំនុំជម្រះ​អ្នក​ដែល​មាន​គម្ពីរ​វិន័យ​សរសេរ​ទុក​ និង​ការ​កាត់ស្បែក​ ហើយ​នៅ​តែ​ល្មើស​នឹង​គម្ពីរ​វិន័យ។​


ព្រោះ​មាន​ព្រះជាម្ចាស់​តែ​មួយ​អង្គ​ទេ​ ព្រះអង្គ​នឹង​រាប់​អ្នក​កាត់ស្បែក​ និង​អ្នក​មិន‍​កាត់ស្បែក​ជា​សុចរិត​ដោយសារ​ជំនឿ។​


ដើម្បី​ឲ្យ​បញ្ញត្ដិ​របស់​ក្រឹត្យវិន័យ​បាន​សម្រេច​នៅ​ក្នុង​យើង​ ដែល​មិន​បាន​រស់នៅ​តាម​សាច់ឈាម​ ហើយ​រស់នៅ​តាម​ព្រះវិញ្ញាណ។​


ដ្បិត​ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​មិន​មែន​ជា​អ្វី​ឡើយ​ សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​


ដូច្នេះ​ ចូរ​ចាំ​ថា​ពី​មុន​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​ខាង​សាច់ឈាម​ ដែល​ត្រូវ​បាន​ពួកអ្នក​ដែល​ហៅ​ថា​ពួក​កាត់ស្បែក​ខាង​សាច់ឈាម​ដោយ​ដៃ​មនុស្ស​ ហៅ​អ្នក​រាល់គ្នា​ថា​ពួក​មិន​កាត់ស្បែក​


ដ្បិត​យើង​ទេ​តើ​ ដែល​ជា​ពួកអ្នក​កាត់ស្បែក​ពិត​ប្រាកដ​ ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់​ដោយ​វិញ្ញាណ​ ហើយ​អួត​អំពី​ព្រះគ្រិស្ដ​យេស៊ូ​ ព្រមទាំង​មិន​ទុក​ចិត្ត​លើ​សាច់ឈាម​ទេ​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ទទួល​ការ​កាត់ស្បែក​ដែរ​ គឺ​មិន​មែន​ជា​ការ​កាត់ស្បែក​ដោយ​ដៃ​មនុស្ស​ទេ‍​ ប៉ុន្ដែ​ជា​ការ​កាត់ស្បែក​ខាង‍​ឯ​ព្រះគ្រិស្ដ​ ដែល​ជា​ការ​ដោះ​រូបកាយ​ខាង​សាច់ឈាម​ចេញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម