Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:24 - Khmer Christian Bible

24 ដូច​មាន​សេចក្ដី​ចែង​ទុក​ស្រាប់​គឺ​ «ព្រះនាម​របស់​ព្រះជាម្ចាស់​ត្រូវ​បាន​ប្រមាថ​នៅ​ក្នុង​ចំណោម​ជនជាតិ​នានា​ ដោយ​ព្រោះ​អ្នក​រាល់គ្នា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ជាការពិត“ព្រះនាម​របស់​ព្រះ​ត្រូវបាន​ប្រមាថ​ក្នុងចំណោម​សាសន៍ដទៃ ដោយសារតែ​អ្នករាល់គ្នា” ដូចដែល​មាន​សរសេរ​ទុកមក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ​នាម​របស់​ព្រះ​ត្រូវ​គេ​ប្រមាថ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ព្រោះ​តែ​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា​បាន​ជា​សាសន៍​ដទៃ​ប្រមាថ​ព្រះ‌នាម​របស់​ព្រះ‌ជា‌ម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះ‌នាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដូច​មាន​ចែង​ទុក​មក​ថា «ព្រោះ​តែ​អ្នក​រាល់​គ្នា បាន​ជា​សាសន៍​ដទៃ​ប្រមាថ​នាម​របស់​អុលឡោះ»។

សូមមើលជំពូក ចម្លង




រ៉ូម 2:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ដល់​មនុស្ស​លោក​ ដោយ​ព្រោះ​តែ​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ជំពប់​ដួល​ ដ្បិត​សេចក្ដី​នោះ​ត្រូវ​តែ​កើត​មាន​ ប៉ុន្ដែ​វេទនា​ដល់​មនុស្ស​ណា​ដែល​នាំ​ឲ្យ​កើត​មាន​សេចក្ដី​នោះ​


ដូច្នេះ​ ខ្ញុំ​ចង់​ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​រៀបការ​ បង្កើត​កូន​ និង​គ្រប់គ្រង​ផ្ទះសំបែង​ទៅ​ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។​


ចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ក្រោម​នឹម​ជា​បាវបម្រើ​ចាត់​ទុក​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​ដែល​ស័ក្ដិសម​ទទួល​កិត្ដិយស​គ្រប់​បែប​យ៉ាង​ ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ព្រះនាម​ និង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ឡើយ។​


ឲ្យ​ដឹង​ខុសត្រូវ​ បរិសុទ្ធ​ ធ្វើ​ជា​មេផ្ទះ​ដ៏​ល្អ​ ចុះ​ចូល​នឹង​ប្ដី​របស់​ខ្លួន​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ប្រមាថ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​ឡើយ។​


និង​ពាក្យ​សំដី​ត្រឹមត្រូវ​ ដែល​រក​បន្ទោស​មិន​បាន​ ដើម្បី​ឲ្យ​អ្នក​ប្រឆាំង​អាម៉ាស់​មុខ​ដោយ​គ្មាន​អ្វី​អាក្រក់​និយាយ​អំពី​យើង។​


មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម