Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:30 - Khmer Christian Bible

30 បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់​តឿន​អ្នក​រាល់គ្នា​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ និង​ដោយ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះវិញ្ញាណ​ថា​ ចូរ​ខំប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​សម្រាប់​ខ្ញុំ​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 បងប្អូន​អើយ ខ្ញុំ​សូមអង្វរ​អ្នករាល់គ្នា ដោយនូវ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ដោយ​សេចក្ដីស្រឡាញ់​របស់ព្រះវិញ្ញាណ ឲ្យ​ខំប្រឹងជាមួយ​ខ្ញុំ​ក្នុង​ការអធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 បង‌ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង និង​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌វិញ្ញាណ​ថា ចូរ​ខំ​ប្រឹង​ជាមួយ​ខ្ញុំ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ​សម្រាប់​ខ្ញុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 បងប្អូន​អើយ ខ្ញុំ​សូម​ដាស់​តឿន​បងប្អូន ក្នុង​នាម​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ ដោយ​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា ហើយ​ដោយ​នូវ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ‌វិញ្ញាណ​ថា ចូរ​អ្នក​រាល់​គ្នា​ខំ​ប្រឹង​អធិស្ឋាន ដល់​ព្រះ​ជា​មួយ​នឹង​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 បង​ប្អូន​អើយ ខ្ញុំ​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អាល់ម៉ា‌ហ្សៀស​ជា‌អម្ចាស់​នៃ​យើង និង​ដោយ​សេចក្ដី​ស្រឡាញ់​ដែល​មក​ពី​រស‌អុលឡោះ​ថា សូម​តយុទ្ធ​ជា​មួយ​ខ្ញុំ​ដោយ​អង្វរ​អុលឡោះ​ឲ្យ​ខ្ញុំ​ផង

សូមមើលជំពូក ចម្លង




រ៉ូម 15:30
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់គ្នា​ក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូលអង្វរ​ ហើយ​តាមរយៈ​ការ​ទូលអង្វរ​របស់​មនុស្ស​ជាច្រើន​ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អរព្រះគុណ​ជំនួស​យើង​ សម្រាប់​អំណោយទាន​ដែល​បាន​ផ្ដល់​ឲ្យ​យើង។​


ហេតុនេះ​ហើយ​ ដោយ​ព្រោះ​ព្រះគ្រិស្ដ​ ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ ការ​ត្មះតិះដៀល​ ការ​លំបាក​ ការ​បៀត​បៀន​ ព្រមទាំង​សេចក្ដី​ទុក្ខ​ព្រួយ​ ដ្បិត​ពេលណា​ខ្ញុំ​ខ្សោយ​ ពេល​នោះ​ខ្ញុំ​រឹងមាំ។​


ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ យើង​ដែល​នៅរស់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឯ‍​សេចក្ដី​ស្លាប់​ជានិច្ច​ ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះយេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែល​តែងតែ​ស្លាប់​នេះ​


ព្រោះ​យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ​ គឺ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ដ៏ជា​ព្រះអម្ចាស់​វិញ​ ហើយ​ដោយ​ព្រោះ​ព្រះយេស៊ូ​ ខ្លួន​យើង​ត្រលប់​ជា​បាវបម្រើ​អ្នក​រាល់គ្នា​


រីឯ​ផល​ផ្លែ​របស់​ព្រះវិញ្ញាណ​វិញ​ គឺ​សេចក្ដី​ស្រឡាញ់​ អំណរ​ សេចក្ដី​សុខសាន្ដ​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ សេចក្តី​ល្អ​ ភាព​ស្មោះ​ត្រង់​


ហើយ​សម្រាប់​ខ្ញុំ​ផង​ គឺ​សូម​ព្រះអង្គ​ប្រទាន​ពាក្យ​សំដី​ដល់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ ដើម្បី​ឲ្យ​ខ្ញុំ​ប្រាប់​គេ​ឲ្យ​ដឹង​អំពី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ​ដោយ​សេចក្ដី​ក្លាហាន​


ដូច្នេះ​បើ​មាន​ការ​លើក​ទឹកចិត្ដ​ណា​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​ បើ​មាន​ការ​កម្សាន្ដ​ចិត្ដ​ណា​មួយ​របស់​សេចក្ដី​ស្រឡាញ់​ បើ​មាន​សេចក្ដី​ប្រកប​ណា​មួយ​របស់​ព្រះវិញ្ញាណ​ បើ​មាន​ព្រះហឫទ័យ​សន្ដោស​ និង​សេចក្ដី​មេត្ដា​ករុណា​ណា​មួយ​នោះ​


ហើយ​គាត់​ក៏​បាន​ប្រាប់​យើង​ឲ្យដឹង​ដែរ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះវិញ្ញាណ។​


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​តយុទ្ធ​ខ្លាំង​យ៉ាង​ណា​ដើម្បី​អ្នក​រាល់គ្នា​ ដើម្បី​ពួកអ្នក​ក្រុង​ឡៅឌីសេ​ និង​ដើម្បី​ពួក​មនុស្ស​ទាំងឡាយ​ដែល​មិន​ទាន់​បាន​ជួប​មុខ​ខ្ញុំ​នៅ​ឡើយ​


លោក​អេប៉ាប្រាស​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ​ គាត់​ខំប្រឹង​អធិស្ឋាន​ឲ្យ​អ្នក​រាល់គ្នា​ជានិច្ច​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ឈរ​មាំមួន​ ពេញវ័យ​ និង​យល់​ច្បាស់​ពី​បំណង​របស់​ព្រះជាម្ចាស់​គ្រប់​បែប​យ៉ាង។​


បងប្អូន​អើយ!​ សូម​អធិស្ឋាន​សម្រាប់​យើង​ផង‍។​


នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ សូម​អធិស្ឋាន​ឲ្យ​យើង​ផង​ ដើម្បី​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ចេញ​ទៅ​យ៉ាង​ឆាប់​រហ័ស​ និង​ទទួល​បាន​ការ​សរសើរ​ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​


នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​នឹង​ជំនុំ​ជម្រះ​ទាំង​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​ ព្រមទាំង​ដោយ​ការ​យាង​មក​របស់​ព្រះអង្គ​ និង​នគរ​របស់​ព្រះអង្គ​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​យ៉ាង​ម៉ឺងម៉ាត់​ថា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម