Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 13:5 - Khmer Christian Bible

5 ដូច្នេះ​ ចូរ​ចុះចូល​ចុះ​ មិន​មែន​ដោយ​ខ្លាច​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ​ទេ​ គឺ​ដោយ​ព្រោះ​មនសិការ​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដូច្នេះ អ្នក​ត្រូវតែ​ចុះចូល មិនគ្រាន់តែ​ដោយព្រោះ​ព្រះពិរោធ​ប៉ុណ្ណោះទេ គឺ​ដោយព្រោះ​សតិសម្បជញ្ញៈ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ ត្រូវ​ចុះ​ចូល មិន​មែន​ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី‌ក្រោធ​របស់​ព្រះ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​មនសិការ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដូច្នេះ ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មន‌សិការ​ ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ត្រូវ​ឲ្យ​ចុះ​ចូល មិន​មែន​ដោយ​ព្រោះ​តែ​សេចក្ដី​ក្រោធ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​បញ្ញា​ចិត្ត​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដូច្នេះ​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញាធរ មិន​មែន​ដោយ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម​ប៉ុណ្ណោះ​ទេ គឺ​ធ្វើ​ដោយ​មាន​មន‌សិការ ផង។

សូមមើលជំពូក ចម្លង




រ៉ូម 13:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​ និង​មនុស្ស​ទាំងឡាយ​ជានិច្ច​


ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​ត្រូវ​បង់​ពន្ធដារ​ដែរ​ ព្រោះ​អ្នក​ទាំង​នោះ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ដែល​កំពុង​បំពេញ​តួនាទី​នេះ​


​សូម​អធិស្ឋាន​សម្រាប់​យើង​ផង​ ដ្បិត​យើង​ជឿ​ជាក់​ថា​ យើង​មាន​មនសិការ​ល្អ​ ហើយ​ចង់​ប្រព្រឹត្ត​ត្រឹមត្រូវ​ក្នុង​គ្រប់​ការ​ទាំង​អស់។


ដ្បិត​បើ​អ្នកណា​ម្នាក់​រងទុក្ខ​ដោយ​អយុត្តិធម៌​ ហើយ​ស៊ូទ្រាំ​ដោយ​ព្រោះ​ស្គាល់​បំណង​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​ដល់​ព្រះអង្គ​ហើយ។​


ប៉ុន្ដែ​ចូរ​ឆ្លើយ​ប្រាប់​គេ​ដោយ​ទន់ភ្លន់​ និង​ដោយ​គោរព​កោតខ្លាច​ ហើយ​ត្រូវ​មាន​មនសិការ​ល្អ ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​និយាយ​មួលបង្កាច់​អ្នក​រាល់គ្នា​ត្រង់​ចំណុច​ណា​មួយ​នោះ​ត្រូវ​អាម៉ាស់​មុខ​ គឺ​ពួកអ្នក​ដែល​និយាយ​បង្ខូច​អំពី​អាកប្ប​កិរិយា​ល្អ​របស់​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះគ្រិស្ដ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម