Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 12:20 - Khmer Christian Bible

20 ប៉ុន្ដែ​បើ​សត្រូវ​របស់​អ្នក​ឃ្លាន​ ចូរ​ឲ្យ​គេ​បរិភោគ​ ហើយ​បើ​គេ​ស្រេក​ ចូរ​ឲ្យ​គេ​ផឹក​ដែរ​ចុះ​ ដ្បិត​ធ្វើ​ដូច្នេះ​ ប្រៀប​ដូចជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ផ្ទុយទៅវិញ “ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​ហូប​; ប្រសិនបើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​; ធ្វើ​ដូច្នេះ អ្នក​នឹង​ពូន​រងើក​ភ្លើង​លើ​ក្បាល​របស់​គេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ផ្ទុយ​ទៅ​វិញ «បើ​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​បរិ‌ភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ ដ្បិត​ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​អ្នក​ប្រមូល​រងើក​ភ្លើង​ដាក់​លើ​ក្បាល​របស់​គេ »។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ផ្ទុយ​ទៅ​វិញ “ប្រសិន​បើ​ខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ ប្រសិន​បើ​គេ​ស្រេក ចូរ​ឲ្យ​ទឹក​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​បី​ដូច​ជា​ប្រមូល​រងើក​ភ្លើង​ទៅ​ដាក់​ពី​លើ​ក្បាល​របស់​គេ”»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ បើ​សិន​ណា​ជា​ខ្មាំង​សត្រូវ​អ្នក​ឃ្លាន នោះ​ចូរ​ឲ្យ​គេ​បរិភោគ​ចុះ បើ​គេ​ស្រេក ចូរ​ឲ្យ​ផឹក​ទៅ បើ​ប្រព្រឹត្ត​ដូច្នោះ នោះ​ដូច​ជា​អ្នក​បាន​ប្រមូល​រងើក​ភ្លើង ដាក់​លើ​ក្បាល​គេ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ផ្ទុយ​ទៅ​វិញ “ប្រសិន​បើខ្មាំង​សត្រូវ​របស់​អ្នក​ឃ្លាន ចូរ​យក​អាហារ​ឲ្យ​គេ​បរិភោគ បើ​គេ​ស្រេក ចូរ​យក​ទឹក​ឲ្យ​គេ​ផឹក​ផង ធ្វើ​ដូច្នេះ ប្រៀប​ដូច​ជា​ប្រមូល​រងើក​ភ្លើង​គរ​ពី​លើ​ក្បាល​របស់​គេ”»។

សូមមើលជំពូក ចម្លង




រ៉ូម 12:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់គ្នា​


ប៉ុន្ដែខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ដែល​កំពុង​ស្ដាប់​ថា​ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ហើយ​ចូរ​ធ្វើ​ល្អ​ដល់​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់គ្នា​


ចូរ​កុំ​ឲ្យ​សេចក្ដី​អាក្រក់​ឈ្នះ​អ្នក​បាន​ឡើយ​ ប៉ុន្ដែ​ចូរ​អ្នក​យក​ឈ្នះ​លើ​សេចក្ដី​អាក្រក់​ដោយ​សេចក្ដី​ល្អ​ចុះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម