Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 10:19 - Khmer Christian Bible

19 ហើយ​ខ្ញុំ​សូម​សួរ​ទៀត​ថា​ តើ​ជនជាតិ​អ៊ីស្រាអែល​មិន​ដែល​ដឹង​ទេ​ឬ?​ លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ជា​មុន​ថា៖​ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ច្រណែន​ដោយសារ​មនុស្ស​ដែល​មិន​ដឹង​ជា​ជនជាតិ​ណា​មួយ​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខឹង​ដោយសារ​ជនជាតិ​មួយ​ដែល​គ្មាន​ប្រាជ្ញា»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ខ្ញុំ​សូម​សួរ​ទៀត​ថា​៖ “ជនជាតិអ៊ីស្រាអែល​មិន​បាន​យល់​ទេ មែនទេ​?”។ មុនដំបូង ម៉ូសេ​បាន​ថ្លែងថា​: “យើង​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ច្រណែន ដោយ​ពួក​អ្នកដែល​មិនមែន​ជា​ប្រជាជាតិ​មួយ​; យើង​នឹង​ធ្វើឲ្យ​អ្នករាល់គ្នា​ខឹង ដោយ​ជនជាតិ​មួយ​ដែល​ល្ងីល្ងើ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​ថ្លែង​មុន​គេ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន​នឹង​ពួក​អ្នក ដែល​មិន​មែន​ជា​សាសន៍​ណា​មួយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ខឹង​នឹង​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថា: «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជាតិ​មួយ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងី‌ល្ងើ»​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយ‌សារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា»

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រ‌អែល​មិន​បាន​យល់​ទេ​ឬ?។ ម៉ូសា​បាន​ថ្លែង​មុន​គេ​ថាៈ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ប្រច័ណ្ឌ ដោយ​សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជន​ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខឹង ដោយ​សារ​ប្រជាជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ»។

សូមមើលជំពូក ចម្លង




រ៉ូម 10:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​មិន​ដែល​ឮ​ទេ​ឬ?​ ទេ​ ពួកគេ​បាន​ឮ​ប្រាកដ​ណាស់​ «សំឡេង​នោះ​បាន​លាន់​ពាសពេញ​ផែនដី​ ហើយ​ពាក្យ​សំដី​ក៏​ឮ​ដល់​ចុង​បំផុត​នៃ​ផែនដី​ទៀត​ផង»។​


ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​


ហើយ​ប្រហែល​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ជន​រួមជាតិ​របស់​ខ្ញុំ​ច្រណែន​ ដើម្បី​ឲ្យ​ពួកគេ​ខ្លះ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​


ដោយសារ​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​គ្រា​នេះ​ ដូច្នេះ​ ព្រះអង្គ​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ។​


ខ្ញុំ​និយាយ​ដូច្នេះ​ ព្រោះ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ ខ្ញុំ​ជា​សិស្ស​របស់​លោក​កេផាស​ ឬ​ខ្ញុំ​ជា​សិស្ស​របស់​ព្រះគ្រិស្ដ។​


តើ​ខ្ញុំ​កំពុង​និយាយ​អំពី​អ្វី?​ តើ​សំណែន​ដល់​រូប​ព្រះ​សំខាន់​ឬ​ តើ​រូប​ព្រះ​សំខាន់​ឬ‍?​


តើ​អ្នក​រាល់គ្នា​គ្មាន​ផ្ទះ​ទេ‍​ឬ​ ម្ដេច​មិន​ស៊ី​ផឹក​នៅ​ផ្ទះ​ទៅ?​ ឬ​មួយ​អ្នក​រាល់គ្នា​មើលងាយ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ និង​ធ្វើ​ឲ្យ​ពួកអ្នក​អត់​ ​អាម៉ាស់​មុខ?​ តើ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់អ្នក​រាល់គ្នា​យ៉ាង​ដូចម្ដេច?​ ​តើ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់គ្នា​ឬ?​ ចំពោះ​ការ​នេះ​ ខ្ញុំ​មិន​សរសើរ​ទេ‍។​


អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ កាល​អ្នក​រាល់គ្នា​ជា​សាសន៍​ដទៃ​នៅ​ឡើយ​ គេ​បាន​នាំ​អ្នក​រាល់គ្នា​ទៅ‍​ឯ​រូបព្រះ​ដែល​មិន​ចេះ​និយាយ​ គឺតាម​តែ​គេ​ដឹកនាំ​


បងប្អូន​អើយ!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ សាច់ឈាម​មិន​អាច​ទទួល​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​បាន​ឡើយ​ ហើយ​ភាព​ពុករលួយ​ក៏​មិន​អាច​ទទួល​ភាព​មិន​ពុក​រលួយ​ទុក​ជាមរតក​បាន​ដែរ។​


បងប្អូន​អើយ​!​ ខ្ញុំ​ប្រាប់​អំពី​សេចក្ដី​នេះ​ថា​ ពេល​វេលា​កៀក​ណាស់​ហើយ​ ដូច្នេះ​អ្នក​មាន​ប្រពន្ធ​គួរ​នៅ​ដូចជា​គ្មាន​ប្រពន្ធ​ ចាប់​ពី​ពេល​នេះ​តទៅ​


ដ្បិត​កាល​ពីដើម​ យើង​ក៏​ជា​មនុស្ស​ល្ងង់ខ្លៅ​ មិន​ស្តាប់​បង្គាប់​ ចាញ់​ការ​បោកបញ្ឆោត​ ហើយ​បម្រើ​សេចក្ដី​ប៉ង​ប្រាថ្នា​ និង​សេចក្ដី​ស្រើប​ស្រាល​ផ្សេងៗ​ ទាំង​រស់នៅ​ក្នុង​សេចក្ដី​អាក្រក់​ និង​សេចក្ដី​ឈ្នានីស​ ជា​មនុស្ស​គួរ​ឲ្យ​ស្អប់ខ្ពើម​ ព្រមទាំង​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង‍។​


កាល​ពីដើម​ អ្នក​រាល់គ្នា​មិន​មែន​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះជាម្ចាស់​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ជា​ប្រជា​រាស្ដ្រ​របស់​ព្រះ​ជា​ម្ចាស់​ ហើយ​ពីដើម​អ្នក​រាល់គ្នា​មិន​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទេ​ ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​បាន​ទទួល​ហើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម