Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 10:14 - Khmer Christian Bible

14 ដូច្នេះ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​ពួកគេ​អំពាវនាវ​រក​ព្រះអង្គ​បាន​ បើ​ពួកគេ​មិន​ដែល​ជឿ​ផង?​ ហើយ​ឲ្យ​ពួកគេ​ជឿ​យ៉ាង​ដូចម្ដេច​បាន​ បើ​ពួកគេ​មិន​ដែល​ឮ​ផង?​ ហើយ​ឲ្យ​ពួកគេ​ឮ​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ប្រកាស​ប្រាប់​ពួកគេ​ផង?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 បើដូច្នេះ តើ​គេ​អាច​ហៅរក​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ជឿលើ​នោះ​? តើ​គេ​អាច​ជឿ​យ៉ាងដូចម្ដេច ចំពោះ​ព្រះអង្គ​ដែល​ពួកគេ​មិនដែល​ឮ​សោះ​? តើ​គេ​អាច​ឮ​យ៉ាងដូចម្ដេច បើគ្មាន​អ្នកណា​ប្រកាស​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ប៉ុន្តែ ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​អំពាវ‌នាវ​រក​ព្រះ‌អង្គ​បាន បើ​គេ​មិន​ជឿ? ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ‌អង្គ​បាន បើ​គេ​មិន​ដែល​ឮ? ហើយ​ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ​បាន បើ​គ្មាន​អ្នក​ណា​ប្រកាស?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ប៉ុន្តែ ឲ្យ​គេ​អង្វរ​រក​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ព្រះអង្គ​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ បើ​គេ​មិន​ជឿ ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​អំពាវ‌នាវ​ដល់​ព្រះ​បាន ហើយ​បើ​គេ​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន ហើយ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ឮ​និយាយ​បាន បើ​គ្មាន​អ្នក​ណា​ប្រាប់​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ក៏​ប៉ុន្ដែ ឲ្យ​គេ​អង្វរ​រក​អុលឡោះ​ដូច​ម្ដេច​កើត បើ​គេ​មិន​ជឿ? ឲ្យ​គេ​ជឿ​លើ​ទ្រង់​ដូច​ម្ដេច​កើត បើ​គេ​មិន​ដែល​ឮ​អំពី​ទ្រង់? ឲ្យ​គេ​ឮ​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ប្រកាស?

សូមមើលជំពូក ចម្លង




រ៉ូម 10:14
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ។​


ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​


គាត់​ទូល​ឆ្លើយ​ថា៖​ «លោក​ម្ចាស់​អើយ!​ តើ​កូន​មនុស្ស​ជា​នរណា​ ដែល​អាច​ឲ្យ​ខ្ញុំ​ជឿ​គាត់​បាន?»​


គាត់​បាន​សួរ​ពួកគេ​ថា៖​ «ពេល​បងប្អូន​ជឿ​ តើ​បងប្អូន​បាន​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ?»​ ពួកគេ​ឆ្លើយ​ថា៖​ «ទេ​ យើង​មិន​ដែល​ទាំង​ឮ​ថា​ មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ផង»​


គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​


ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​


ពេល​ព្រះអង្គ​យាង​មក​ ព្រះអង្គ​បាន​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​ ជា​អ្នក​ឆ្ងាយ​ និង​ដល់​អស់​អ្នក​ជា​អ្នក​ជិត​ដែរ​


អ្នក​រាល់គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះអង្គ​ និង​បាន​ទទួល​ការ​បង្រៀន​ក្នុង​ព្រះអង្គ​ ដែល​ស្រប​ទៅ​តាម​សេចក្ដី​ពិត​ក្នុង​ព្រះយេស៊ូ​ហើយ​


ប៉ុន្ដែ​ព្រះអម្ចាស់​បាន​គង់​ជាមួយ​ខ្ញុំ​ ហើយ​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ប្រកាស​សព្វ​គ្រប់​ និង​ដើម្បី​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​បាន​ឮ​តាមរយៈ​ខ្ញុំ​ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​តោ។​


ប៉ុន្ដែ​នៅ​ពេល​កំណត់​ ព្រះអង្គ​បាន​បង្ហាញ​ឲ្យ​ឃើញ​ព្រះបន្ទូល​របស់​ព្រះអង្គ​តាមរយៈ​ការ​ប្រកាស​ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ទទួល​ការ​ផ្ទុក​ផ្ដាក់​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​


ប៉ុន្ដែ​បើ​គ្មាន​ជំនឿ​ទេ​ នោះ​មិន​អាច​គាប់​ព្រះ​ហឫទ័យ​ព្រះជាម្ចាស់​បាន​ឡើយ​ ព្រោះ​អ្នកណា​ដែល​ចូល​មក​ជិត​ព្រះជាម្ចាស់​ អ្នក​នោះ​ត្រូវ​តែ​ជឿ​ថា​ពិតជា​មាន​ព្រះ​ជាម្ចាស់​ ហើយ​ព្រះអង្គ​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ព្រះអង្គ។​


ការ​អធិស្ឋាន​ដោយ​ជំនឿ​នឹង​សង្គ្រោះ​អ្នក​ឈឺ​ ហើយ​ព្រះអម្ចាស់​នឹង​ប្រោស​គាត់​ឲ្យ​បាន​ជា​ បើ​គាត់​បាន​ប្រព្រឹត្ដ​បាប​ គាត់​នឹង​បាន​ទទួល​ការ​លើកលែង​ទោស។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម