Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 10:1 - Khmer Christian Bible

1 បងប្អូន​អើយ!​ ចិត្ដ​ប្រាថ្នា​របស់​ខ្ញុំ​ និង​ការ​អធិស្ឋាន​ទូល​សុំ​ដល់​ព្រះជាម្ចាស់​សម្រាប់​ជនជាតិ​អ៊ីស្រាអែល​ គឺ​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ បំណង​ចិត្ត​របស់ខ្ញុំ និង​សេចក្ដីអធិស្ឋាន​ទៅ​ព្រះ​សម្រាប់​ជនជាតិអ៊ីស្រាអែល គឺ​ឲ្យ​ពួកគេបាន​សង្គ្រោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បង‌ប្អូន​អើយ ខ្ញុំ​មាន​ចិត្ត​ប្រាថ្នា ហើយ​អធិស្ឋាន​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រា‌អែល គឺ​ឲ្យ​គេ​បាន​សង្គ្រោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ត ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បង​ប្អូន​អើយ បំណង​ចិត្ត​ខ្ញុំ នឹង​សេចក្ដី​ដែល​ខ្ញុំ​អង្វរ​ដល់​ព្រះ ឲ្យ​សាសន៍​អ៊ីស្រាអែល នោះ​គឺ​ឲ្យ​គេ​បាន​សង្គ្រោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ ខ្ញុំ​ប៉ង‌ប្រាថ្នា​អស់​ពី​ចិត្ដ​ចង់​តែ​ឲ្យ​សាសន៍​អ៊ីស្រ‌អែល​បាន​ទទួល​ការ​សង្គ្រោះ ហើយ​ខ្ញុំ​ក៏​អង្វរ​អុលឡោះ​ឲ្យ​ពួក​គេ​ដែរ។

សូមមើលជំពូក ចម្លង




រ៉ូម 10:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ ក្រុង​យេរូសាឡិម ក្រុង​យេរូសាឡិម​ដែល​បាន​សម្លាប់​ពួក​អ្នក​នាំ​ព្រះបន្ទូល​ ហើយ​បាន​គប់​ដុំ​ថ្ម​ទៅ​លើ​ពួក​អ្នក​ដែល​បាន​ចាត់​ឲ្យ​មក​ឯ​អ្នក​អើយ!​ ខ្ញុំ​ចង់​ប្រមូល​កូន​ចៅ​របស់​អ្នក​ប៉ុន្មាន​ដង​មក​ហើយ​ គឺ​ដូចជា​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ក្រុង​នៅ​ក្រោម​ស្លាប​ ប៉ុន្ដែ​អ្នក​មិន​ចង់​ទេ​


ប៉ុន្ដែ​សេចក្ដី​បន្ទាល់​ដែល​ខ្ញុំ​បាន​ទទួល​នោះ​មិន​មែន​មកពី​មនុស្ស​ទេ​ ព្រោះ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​សង្គ្រោះ​


ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​


ដូច​មាន​សេចក្ដី​ចែងទុក​ថា៖​ «យើង​បាន​ដាក់​ថ្ម​ដែល​នាំ​ឲ្យ​ជំពប់​ដួល​មួយ​នៅ​ក្រុង​ស៊ីយ៉ូន​ ហើយ​ជា​ផ្ទាំង​ថ្ម​ដែល​រវាទ​ចិត្ដ​ ប៉ុន្ដែ​អ្នកណា​ជឿ​លើ​ថ្ម​នោះ​ អ្នក​នោះ​នឹង​មិន​ត្រូវ​ខក​ចិត្ដ​ឡើយ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម