Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 1:18 - Khmer Christian Bible

18 សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​បង្ហាញ​ពី​ស្ថានសួគ៌​មក​ទាស់​នឹង​គ្រប់​ទាំង​ការ​មិន​កោតខ្លាច​ព្រះជាម្ចាស់​ និង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ដែល​កំពុង​បង្ខាំង​សេចក្ដី​ពិត​ក្នុង​សេចក្ដី​ទុច្ចរិត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ជាការពិត ព្រះពិរោធ​របស់​ព្រះ​កំពុង​ត្រូវបាន​សម្ដែង​ចេញពី​លើមេឃ ទាស់នឹង​គ្រប់ទាំង​ការមិនគោរពព្រះ និង​សេចក្ដីទុច្ចរិត របស់​មនុស្ស​ដែល​បង្អាក់​សេចក្ដីពិត​ដោយ​សេចក្ដីទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ ​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពី​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​សំដែង​មក​ពី​ស្ថាន‌សួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្ដី​ពិត ដោយ​សេចក្ដី​ទុច្ចរិត

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ​សំដែង​កំហឹង​ពី​សូរ៉កា​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍ ទ្រង់​ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ដ ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក

សូមមើលជំពូក ចម្លង




រ៉ូម 1:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ស្គាល់​ព្រះជាម្ចាស់​បាន​ គឺ​បាន​បង្ហាញ​នៅ​ក្នុង​ចំណោម​ពួកគេ​ហើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ។​


​ដោយ​ព្រោះ​ពួកគេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​ជាម្ចាស់​សោះ​ ព្រះអង្គ​ក៏​បណ្ដោយ​ពួកគេ​ឲ្យ​ទៅ​តាម​គំនិត​ខុស​ឆ្គង​ គឺ​ឲ្យ​ប្រព្រឹត្ដ​មិន​គួរ​គប្បី​


ពួកគេ​ដឹង​អំពី​ការ​ដាក់ទោស​របស់​ព្រះជាម្ចាស់​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ​សម​នឹង​ស្លាប់​ ហើយ​ពួកគេ​មិន​ត្រឹម​តែ​ប្រព្រឹត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ ថែមទាំង​ពេញចិត្ដ​នឹង​ពួកអ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ទៀត​ផង។​


ឱ​មនុស្ស​ដែល​ថ្កោលទោស​ពួកអ្នក​ដែលបាន​ប្រព្រឹត្ត​ដូច្នេះ​ ហើយ​ខ្លួន​ឯង​ក៏​ប្រព្រឹត្ត​ដូចគ្នា​អើយ!​ តើ​អ្នក​ស្មាន​ថា​នឹង​រួច​ខ្លួន​ផុត​ពី​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​ឬ?​


បើ​ដូច្នេះ​ តើ​យើង​ល្អ​ជាង​គេ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ដ្បិត​យើង​បាន​បញ្ជាក់​ពីមុន​ហើយ​ថា​ ទោះ​ជា​ជនជាតិ​យូដា​ក្ដី​ ​ជនជាតិ​ក្រេក​ក្ដី​ ​សុទ្ធតែ​ស្ថិត​នៅ​ក្រោម​បាប​ទាំង​អស់​គ្នា​


រីឯ​គម្ពីរ​វិន័យ​នាំ​ឲ្យ​មាន​សេចក្ដី​ក្រោធ​ ដ្បិត​កន្លែង​ណា​គ្មាន​ក្រឹត្យវិន័យ​ កន្លែង​នោះ​ក៏​គ្មាន​ការ​ល្មើស​ដែរ។​


ពេល​យើង​នៅ​ខ្សោយ​នៅ​ឡើយ​ លុះ​ដល់​ពេល​កំណត់​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ ដើម្បី​មនុស្ស​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


លើស​ពី​នេះ​ទៅ​ទៀត​ យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ឈាម​របស់​ព្រះអង្គ​ ហើយ​យើង​ក៏​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​រួច​ពី​សេចក្ដី​ក្រោធ‍​របស់​ព្រះជាម្ចាស់​តាមរយៈ​ព្រះអង្គ​ទៀត​ផង​


ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​


កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ឥត​ប្រយោជន៍​ឡើយ​ ដ្បិត​ដោយ​ព្រោះ​សេចក្ដី​ទាំង​នេះ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​កើត​មាន​ចំពោះ​ពួក​កូនៗ​ដែល​មិន​ស្ដាប់​បង្គាប់។​


ដ្បិត​ដោយ​ព្រោះ​តែ​អំពើ​ទាំង​នោះ​ហើយ​ បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​ធ្លាក់​លើ​ពួក​កូន​ដែល​មិន​ស្ដាប់​បង្គាប់​


ព្រមទាំង​ការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​ ព្រោះ​ពួកគេ​មិន​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។​


ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ស្គាល់​អ្វី​ដែល​ឃាត់​វា​ហើយ​ ដើម្បី​ឲ្យ​វា​លេច​មក​តាម​ពេល​កំណត់​របស់​វា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម