Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:24 - Khmer Christian Bible

24 ដូច្នេះ​ ពួកគេ​ក៏​ហៅ​បុរស​ខ្វាក់​ភ្នែក​ពីមុន​នោះ​មក​ជា​លើក​ទី​ពីរ​ ប្រាប់​ថា៖​ «ចូរ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​ដោយ​និយាយ​ការ​ពិត​ចុះ​ ដ្បិត​យើង​ដឹង​ថា​ អ្នក​នោះ​ជា​មនុស្ស​បាប​»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ពួកគេ​ក៏​ហៅ​បុរស​ដែល​ធ្លាប់​ខ្វាក់ភ្នែក​មក​ជាលើកទីពីរ ហើយ​ប្រាប់​គាត់​ថា​៖ “ចូរ​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះ​ចុះ​! យើង​ដឹង​ហើយ​ថា អ្នក​នោះ​ជា​មនុស្សបាប”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដូច្នេះ គេ​ក៏​ហៅ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ មក​ជា​លើក​ទី​ពីរ ហើយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ដឹង​ថា​អ្នក​នោះ​ជា​មនុស្ស​បាប​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ហៅ​បុរស​ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់! យើង​ដឹង​ថា អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត ប្រាប់​ថា ចូរ​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពួក​ខាង​គណៈ​ផារីស៊ី​បាន​ហៅ​បុរស ដែល​ខ្វាក់​ពី​មុន​នោះ មក​សួរ​ជា​លើក​ទី​ពីរ។ គេ​ពោល​ទៅ​គាត់​ថា៖ «ត្រូវ​និយាយ​ការ​ពិត​នៅ​ចំពោះ​អុលឡោះ​! យើង​ដឹង​ថា​អ្នក​នោះ​ពិត​ជា​មនុស្ស​បាប​មែន!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:24
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជាមួយ​ព្រះអង្គ​ ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​


ប៉ុន្ដែ​ទាំង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​បាន​រអ៊ូរទាំ​ថា៖​ «អ្នក​នេះ​ស្វាគមន៍​ពួក​មនុស្ស​បាប​ ហើយ​បរិភោគ​ជាមួយ​ពួកគេ​ទៀត​ផង»​


ពេល​មនុស្ស​ទាំង​អស់​ឃើញ​ ក៏​រអ៊ូរទាំ​ថា៖​ «គាត់​ចូល​ទៅ​ស្នាក់​នៅ​ជាមួយ​មនុស្ស​បាប!»​


កាល​អ្នក​ខាង​គណៈ​ផារិស៊ី​ដែល​បាន​អញ្ជើញ​ព្រះអង្គ​ឃើញ​ដូច្នេះ​ ក៏​គិត​ក្នុង​ចិត្ដ​ថា៖​ «បើ​លោក​នេះ​ជា​អ្នក​នាំ​ព្រះបន្ទូល​មែន​លោក​មុខ​ជា​ដឹង​ថា​ ស្ដ្រី​ដែល​កំពុង​ពាល់​លោក​ជា​នរណា​ និង​ជា​ស្ដ្រី​បែបណា​ហើយ​ ព្រោះ​នាង​ជា​មនុស្ស​បាប»។​


ហើយ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​រាល់គ្នា​មិន​បាន​ច្រើន​ទៀត​ទេ​ ដ្បិត​មេ​ដឹកនាំ​លោកិយ​នេះ​កំពុង​មក​ហើយ​ គេ​ធ្វើ​អ្វី​ខ្ញុំ​មិន​បាន​ទេ​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​


ពួកគេ​ឆ្លើយ​ទៅ​គាត់​ថា៖​ «​បើ​បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​អាក្រក់​ទេ​ នោះ​យើង​មិន​បញ្ជូន​គាត់​មក​ឲ្យ​លោក​ទេ!»​


ពេល​ពួក​សម្តេច​សង្ឃ​ និង​ពួក​ឆ្មាំ​ព្រះវិហារ​បាន​ឃើញ​ព្រះអង្គ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!​ ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ចុះ!​ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​ បុរស​នេះ​មាន​ទោស​សោះ!»​


ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ព្រះរាជ​បុត្រា​ ដូចជា​គោរព​ព្រះ​វរ​បិតា​ដែរ។​ អ្នកណា​ដែល​មិន​គោរព​ព្រះរាជ​បុត្រា​ នោះ​ក៏​មិន​គោរព​ព្រះ​វរ​បិតា​ដែល​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ដែរ។​


តើ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នរណា​អាច​បង្ហាញ​បាន​ដែរ​ឬ​ទេ​ថា​ ខ្ញុំ​នេះ​មាន​បាប?​ បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ?​


ព្រះយេស៊ូ​មាន​បន្ទូល​តប​ថា៖​ «ខ្ញុំ​គ្មាន​អារក្ស​ចូល​ទេ​ ផ្ទុយ​ទៅ​វិញ​ ខ្ញុំ​គោរព​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បែរ​ជា​ប្រមាថ​ខ្ញុំ​ទៅ​វិញ។​


ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​និយាយ​ថា៖​ «អ្នក​នោះ​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ ពី​ព្រោះ​គាត់​មិន​គោរព​ថ្ងៃ​សប្ប័ទ»​ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​អស្ចារ្យ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច?»​ នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​ពួកគេ។​


គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​


ព្រោះ​អ្វី​ដែល​គម្ពីរ​វិន័យ​មិន​អាច​ធ្វើ​បាន​ដោយសារ​ភាព​ទន់ខ្សោយ​ខាង​សាច់ឈាម​ នោះ​ព្រះជាម្ចាស់​បាន​ធ្វើ​រួច​ហើយ​ គឺ​បាន​ចាត់​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ដោយ​មាន​លក្ខណៈ​ដូចជា​សាច់ឈាម​ដែល​មាន​បាប​ ហើយ​ព្រះអង្គ​បាន​ដាក់​ទោស​បាប​ដែល​មាន​នៅ​ក្នុង​សាច់ឈាម​នោះ​


ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់​ជា​បាប​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​ត្រលប់​ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះ​មួយ​អង្គ​នោះ។​


នៅ​វេលា​នោះ​ មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​កើត​ឡើង​ ហើយ​មួយ​ភាគ​ដប់​នៃ​ក្រុង​នោះ​បាន​ដួល​រលំ​ មនុស្ស​ប្រាំពីរ​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ផែនដី​នោះ​ រីឯ​អ្នក​ដែល​សល់​ពី​ស្លាប់​បាន​ភ័យខ្លាច​ ហើយ​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់​នៃ​ស្ថានសួគ៌។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម