Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:28 - Khmer Christian Bible

28 ចូរ​កុំ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ​ ដ្បិត​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពួក​មនុស្ស​ស្លាប់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះរាជ​បុត្រា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 កុំ​ភ្ញាក់ផ្អើល​នឹង​ការនេះ​ឡើយ គឺថា​ពេលវេលា​នឹង​មក ដែល​មនុស្ស​ទាំងអស់​នៅក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះបុត្រា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ព្រះ‌អង្គ ហើយ​ចេញ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌បុត្រា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

28 សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​សំឡេង​របស់​បុត្រា

សូមមើលជំពូក ចម្លង




យ៉ូហាន 5:28
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កុំ​ឆ្ងល់​ឡើយ​ដែល​ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ត្រូវ​កើត​ជា​ថ្មី​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ ដែល​អ្នក​រាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរ​បិតា​នៅ​លើ​ភ្នំ​នេះ​ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ ដែល​ពួកអ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ​ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរ​បិតា​ដោយ​វិញ្ញាណ ​និង​សេចក្តី​ពិត​ ដ្បិត​ព្រះ​វរ​បិតា​ស្វែងរក​ពួកអ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ។​


ព្រោះ​ព្រះ​វរ​បិតា​ស្រឡាញ់​ព្រះរាជ​បុត្រា​ ហើយ​បាន​បង្ហាញ​ព្រះរាជ​បុត្រា​ពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​ធ្វើ​ រួច​ព្រះអង្គ​នឹង​បង្ហាញ​ព្រះរាជ​បុត្រា​ពី​កិច្ចការ​ដែល​ធំ​ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ស្ងើច​សរសើរ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ឮ​នឹង​មាន​ជីវិត។​


ដោយ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំង​នេះ​ផ្ទាល់ក៏​ទន្ទឹង​រង់ចាំ​ដែរ​ គឺ​នឹង​មាន​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត។​


ពេល​លោក​ពេត្រុស​ឃើញ​ដូច្នេះ​ គាត់​ក៏​និយាយ​ទៅ​បណ្ដាជន​ទាំង​នោះ​ថា៖​ «ឱ​បងប្អូន​អ៊ីស្រាអែល​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​នឹក​អស្ចារ្យ​ចំពោះ​ហេតុការណ៍​នេះ​ដូច្នេះ?​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សម្លឹង​មើល​យើង​ ហាក់​បីដូចជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ​បាន​ដោយសារ​អំណាច​របស់​យើង​ផ្ទាល់​ ឬ​ដោយសារ​យើង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដូច្នេះ?​


ដ្បិត​មនុស្ស​ទាំង​អស់​បាន​ស្លាប់​ដោយសារ​លោក​អ័ដាម​ជា​យ៉ាង​ណា​ នោះ​មនុស្ស​ទាំង​អស់​ក៏​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់ដោយសារ​ព្រះគ្រិស្ដ​ជា​យ៉ាង​នោះ​ដែរ។​


ដែល​នឹង​ផ្លាស់ប្រែ​រូបកាយ​ថោកទាប​របស់​យើង​ឲ្យ​ត្រលប់​ដូច​ជា​រូបកាយ​ដ៏​រុងរឿង​របស់​ព្រះអង្គ​ដោយ​អានុភាព​របស់​ព្រះអង្គ​ ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះចូល​នឹង​ព្រះអង្គ។​


ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ ទាំង​ធំ​ ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​ រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។​ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម