Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:10 - Khmer Christian Bible

10 ដូច្នេះ​ពួក​ជនជាតិ​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖​ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ​ វិន័យ​មិន​អនុញ្ញាត​ឲ្យ​អ្នក​លី​កន្ទេល​របស់​អ្នក​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដូច្នេះ ពួកយូដា​ក៏​និយាយ​នឹង​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ​ថា​៖ “ថ្ងៃនេះ​ជា​ថ្ងៃសប្ប័ទ ដូច្នេះ​អ្នក​យក​កន្ទេល​របស់អ្នក ខុសច្បាប់​ហើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​ច្បាប់​នឹង​លី​កន្ទេល​របស់​អ្នក​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ជន‌ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ ពួក​សាសន៍​យូដា គេ​ស្តី​ឲ្យ​អ្នក​ដែល​បាន​ជា​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ឈប់​សំរាក អ្នក​គ្មាន​ច្បាប់​នឹង​លី​គ្រែ​ទៅ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​ជំអាត់ ជន‌ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ជំអាត់ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:10
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​និយាយ​ថា៖​ «អ្នក​នោះ​មិន​មែន​មកពី​ព្រះជាម្ចាស់​ទេ​ ពី​ព្រោះ​គាត់​មិន​គោរព​ថ្ងៃ​សប្ប័ទ»​ ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ទៀត​ថា៖​ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​អស្ចារ្យ​បែប​នេះ​បាន​យ៉ាង​ដូចម្ដេច?»​ នោះ​ក៏​មាន​ការ​បែក​បាក់​គ្នា​ក្នុង​ចំណោម​ពួកគេ។​


ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​សួរ​ថា៖​ «តើ​ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​ធ្វើ​អ្វី​ ដែល​វិន័យ​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»​


ប៉ុន្ដែ​ព្រោះតែ​ព្រះយេស៊ូ​បាន​ប្រោស​គាត់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ​ ប្រធាន​សាលា​ប្រជុំ​បាន​និយាយ​ទៅ​បណ្ដាជន​ទាំង​មិន​សប្បាយ​ថា៖​ «មាន​ប្រាំ​មួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ​ ដូច្នេះ​ចូរ​មក​នៅ​ថ្ងៃ​ទាំង​នោះ​ចុះ​ដើម្បី​ឲ្យ​គេ​ប្រោស​ឲ្យ​ជា​ កុំ​មក​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ»​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «តើ​នៅ​ថ្ងៃ​សប្ប័ទ​ វិន័យ​អនុញ្ញាត​ឲ្យ​ធ្វើការ​ល្អ​ ឬ​ធ្វើការ​អាក្រក់?​ ឲ្យ​សង្គ្រោះ​ជីវិត​ ឬ​សម្លាប់?»​ ប៉ុន្ដែ​គេ​នៅ​ស្ងៀម​


ហើយ​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ហេតុ​ដូចម្ដេច​បាន​ជា​គេ​ធ្វើ​អ្វី​ដែល​វិន័យ​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»​


ហេតុ​នេះ​ហើយ​ ពួក​ជនជាតិ​យូដា​បាន​បៀតបៀន​ព្រះយេស៊ូ​ ដោយសារ​តែ​ព្រះអង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។​


បើ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​មនុស្ស​ម្នាក់​នៅ​ថ្ងៃ​សប្ប័ទ​ ដើម្បី​កុំ​ឲ្យ​ល្មើស​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ ចុះ​ដូចម្ដេច​ក៏​អ្នក​រាល់​គ្នា​ខឹង​ខ្ញុំ​ ដោយ​ព្រោះតែ​ខ្ញុំ​បាន​ប្រោស​រូបកាយ​ទាំង​មូល​របស់​មនុស្ស​ម្នាក់​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ?​


កាល​បាន​ត្រលប់​មក​វិញ​ ពួកគេ​ក៏​រៀបចំ​គ្រឿង​ក្រអូប​ និង​ប្រេង​ក្រអូប​ ហើយ​បាន​សម្រាក​នៅ​ថ្ងៃ​សប្ប័ទ​តាម​បញ្ញត្ដិ។​


ពេលនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទី​នោះ​ ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ‍?‍»​ គេ​សួរ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។​


កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃ​ និង​ពួក​លេវី​ពី​ក្រុង​យេរូសាឡិម​ឲ្យ​មក​សួរ​លោក​យ៉ូហាន​ថា៖​ «តើ​អ្នក​ជា​នរណា?»​ គាត់​បាន​ធ្វើ​បន្ទាល់​ដូច​ត​ទៅ​


ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ប្រោស​ខ្ញុំ​ឲ្យ​ជា​បាន​បង្គាប់​ខ្ញុំ​ថា​ ចូរ​យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ចុះ»។​


បុរស​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​ជនជាតិ​យូដា​ថា​ អ្នក​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា​ គឺ​ព្រះយេស៊ូ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម