Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:21 - Khmer Christian Bible

21 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​នាង​ថា៖​ «នាង​អើយ!​ ចូរ​ជឿ​ខ្ញុំ​ចុះ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ ដែល​អ្នក​រាល់គ្នា​នឹង​មិន​ថ្វាយបង្គំ​ព្រះ​វរ​បិតា​នៅ​លើ​ភ្នំ​នេះ​ ឬ​នៅ​ក្រុង​យេរូសាឡិម​ទៀត​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ព្រះយេស៊ូវ​មានបន្ទូលថា​៖“ស្ត្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា មាន​ពេលវេលា​នឹង​មក ដែល​អ្នករាល់គ្នា​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​មិនមែន​នៅលើ​ភ្នំ​នេះ ហើយក៏​មិនមែន​នៅ​យេរូសាឡិម​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ពេល​វេលា​នោះ​មក​ដល់ហើយ ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ​បង្គំ​ព្រះ‌វរបិតា​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «នាង​អើយ ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ‌បិតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នាង​ស្រី​អើយ ចូរ​ជឿ​ខ្ញុំ​ថា នឹង​មាន​ពេល​វេលា​មក ដែល​អ្នក​រាល់​គ្នា​នឹង​មិន​ថ្វាយ‌បង្គំ​ព្រះវរ‌បិតា នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡិម​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «នាង​អើយ​ជឿ​ខ្ញុំ​ចុះ ដល់​ពេល​កំណត់ មិន​មែន​នៅ​លើ​ភ្នំ​នេះ ឬ​នៅ​ក្រុង​យេរូ‌សាឡឹម​ទៀត​ទេ ដែល​អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​អុលឡោះ​ជា​បិតា។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:21
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទី​ណា​មាន​ពីរ​ ឬ​បី​នាក់​ជួបជុំ​គ្នា​នៅ​ក្នុង​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួកគេ​ដែរ»។​


ដូច្នេះ​ ចូរ​ទៅ​បង្កើត​សិស្ស​ពី​គ្រប់​ជនជាតិ​ ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួកគេ​នៅ​ក្នុង​ព្រះនាម​ព្រះវរបិតា​ ព្រះរាជ​បុត្រា​ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​


ពួកគេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ ហើយ​ត្រូវ​នាំ​យក​ជា​ឈ្លើយ​ទៅ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ ឯ​ក្រុង​យេរូសាឡិម​វិញ​ នឹង​ត្រូវ​សាសន៍​ដទៃ​ជាន់​ឈ្លី​រហូត​ដល់​ពេល​វេលា​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ដែល​ពួកគេ​នឹង​បណ្ដេញ​អ្នក​រាល់គ្នា​ចេញ​ពី​សាលា​ប្រជុំ​រួច​ពួកអ្នក​ដែល​សម្លាប់​អ្នក​រាល់គ្នា​នឹក​ស្មាន​ថា​ គេ​ថ្វាយ​ការ​បម្រើ​ដល់​ព្រះជាម្ចាស់​


មើល៍​ ពេល​កំណត់​ដែល​ត្រូវ​មក​ដល់​ នោះ​បាន​មក​ដល់​ហើយ​ គេ​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ខ្ចាត់ខ្ចាយ​ទៅ​រៀងៗ​ខ្លួន​ ហើយ​ទុក​ឲ្យ​ខ្ញុំ​នៅ​តែ​ឯង​ ប៉ុន្ដែ​ខ្ញុំ​មិន​នៅ​តែ​ឯង​ទេ​ ព្រោះ​ព្រះវរបិតា​គង់​នៅ​ជាមួយ​ខ្ញុំ។​


ប៉ុន្ដែ​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ ដែល​ពួកអ្នក​ថ្វាយបង្គំ​ពិត​ប្រាកដ​ គេ​នឹង​ថ្វាយបង្គំ​ព្រះ​វរ​បិតា​ដោយ​វិញ្ញាណ ​និង​សេចក្តី​ពិត​ ដ្បិត​ព្រះ​វរ​បិតា​ស្វែងរក​ពួកអ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពេល​នេះ​ហើយ​ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ឮ​នឹង​មាន​ជីវិត។​


ចូរ​កុំ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ​ ដ្បិត​នឹង​មាន​ពេល​មួយ​មក​ដល់​ គឺ​ពួក​មនុស្ស​ស្លាប់​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​របស់​ព្រះរាជ​បុត្រា​


ដ្បិត​យើង​បាន​ឮ​គាត់​និយាយ​ថា​ យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​នេះ​នឹង​បំផ្លាញ​កន្លែង​នេះ​ចោល​ ហើយ​ផ្លាស់ប្ដូរ​ទំនៀម​ទម្លាប់​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​យើង​ទៀត​ផង»។​


ព្រោះ​តាមរយៈ​ព្រះអង្គ​ យើង​ទាំង​ពីរ​មាន​ផ្លូវ​ទៅ‍​ឯ​ព្រះវរបិតា​ដោយ​ព្រះវិញ្ញាណ​តែ​មួយ។​


ហេតុ​នោះ​ហើយ​ បាន​ជា​ខ្ញុំ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ព្រះវរបិតា​


ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ប្រុសៗ​អធិស្ឋាន​ ទាំង​លើក​ដៃ​បរិសុទ្ធ​ឡើង​នៅ​គ្រប់​ទី​កន្លែង​ ដោយ​គ្មាន​កំហឹង​ ឬ​ប្រកែក​គ្នា​ឡើយ​


បើ​អ្នក​រាល់គ្នា​ហៅ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​ឥត​យល់​មុខ​អ្នកណា​ឡើយ​ថា​ព្រះវរបិតា​ នោះ​ចូរ​រស់នៅ​ដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ​


ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​នៅ​ក្នុង​ក្រុង​នោះ​ទេ​ ដ្បិត​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់​ ព្រមទាំង​កូនចៀម​ គឺ​ជា​ព្រះវិហារ​របស់​ក្រុង​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម