Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 21:25 - Khmer Christian Bible

25 មាន​ការ​ច្រើន​ទៀត​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ ហើយ​បើ​កត់ត្រា​ឲ្យ​បាន​ល្អិតល្អន់​ នោះ​ខ្ញុំ​យល់​ឃើញ​ថា​ ពិភពលោក​នេះ​គ្មាន​កន្លែង​ល្មម​សម្រាប់​ទុក​សៀវភៅ​ទាំង​នោះ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 មាន​ការ​ជាច្រើន​ទៀត​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​។ ប្រសិនបើ​ឲ្យ​សរសេរ​ម្ដងមួយៗ ខ្ញុំ​គិតថា សូម្បីតែ​ពិភពលោក​ក៏គ្មាន​កន្លែង​ទុក​សៀវភៅ​ទាំងនោះ​ដែល​ត្រូវបាន​សរសេរ​ដែរ​៕​៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ប៉ុន្តែ មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ។ ប្រសិន‌បើ​មាន​គេ​កត់​ត្រា​ហេតុ‌ការណ៍​ទាំង​អស់នោះ ខ្ញុំ​យល់​ថា ទោះ​ពិភព​លោក​ទាំង​មូល​ក៏​មិន​អាច​នឹងទុក​សៀវភៅ ដែល​គេ​កត់​ត្រា​នោះ​បាន​ផង។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌យេស៊ូ​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឲ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា ពិភព​លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម​សម្រាប់​ទុក​សៀវភៅ ដែល​គេ​កត់‌ត្រា​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីសា​បាន​ធ្វើ​កិច្ចការ​ឯ​ទៀតៗ​ជា​ច្រើន។ ប្រសិន​បើ​មាន​គេ​កត់‌ត្រា​ហេតុ‌ការណ៍​ទាំង​នោះ​ឲ្យ​បាន​ល្អិត‌ល្អន់ ខ្ញុំ​យល់​ថា ពិភព​លោក​នេះ​ពុំ​អាច​នឹង​មាន​កន្លែង​ល្មម សម្រាប់​ទុក​សៀវភៅ​ដែល​គេ​កត់‌ត្រា​នោះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




យ៉ូហាន 21:25
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់​បាន​ភ្លឺ​ មនុស្ស​ខ្វិន​បាន​ដើរ​រួច​ មនុស្ស​ឃ្លង់​បាន​ជា​ស្អាត​ មនុស្ស​ថ្លង់​បាន​ស្ដាប់​ឮ​ ឯ​មនុស្ស​ស្លាប់​បាន​រស់​វិញ​ ហើយ​អ្នក​ក្រ​បាន​ឮ​ដំណឹង​ល្អ។​


ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ទៀត​ថា​ សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល​ នោះ​ងាយ​ស្រួល​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​ទៅ​ទៀត»​


ហើយ​អ្នក​ដែល​បាន​ឃើញ​ហេតុ​ការណ៍​នោះ​ បាន​រៀប​រាប់​ប្រាប់​ពួក​គេ​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​មនុស្ស​ ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ពី​មុន​ និង​ហ្វូង​ជ្រូក​ទាំង​នោះ​


គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​


ខ្ញុំ​បាន​បង្ហាញ​អ្នក​រាល់គ្នា​សព្វគ្រប់​ហើយ​ថា​ អ្នក​រាល់គ្នា​ត្រូវ​ខំ​ធ្វើ​ការ​ដូច្នេះ​ដែរ​ ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ ព្រមទាំង​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ ការ​ដែល​ឲ្យ​ មាន​ពរ​ច្រើន​ជាង​ការ​ដែល​ទទួល‍»។​


​តើ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​ទៀត?​ ដ្បិត​ខ្ញុំ​គ្មាន​ពេល​រៀបរាប់​អំពី​លោក​គេឌាន​ លោក​បារ៉ាក​ លោក​សាំសុ​ន លោក​យែបថា​ ស្ដេច​ដាវីឌ​ លោក​សាំយ៉ូអែល​ និង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​នោះ​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម