Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:15 - Khmer Christian Bible

15 ព្រះអង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់​ ដេញ​ពួកគេ​ទាំង​អស់​គ្នា​ចេញ​ពី​ព្រះវិហារ​ ទាំង​ចៀម​ ទាំង​គោ ​រួច​ព្រះអង្គ​ចាក់​ប្រាក់​របស់​ពួកអ្នក​ប្ដូរ​ប្រាក់​ចោល​ ព្រមទាំង​ផ្កាប់​តុ​ទាំង​នោះ​ទៀត​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ព្រះអង្គ​ក៏​ធ្វើ​ខ្សែតី​ដោយ​ខ្សែ រួច​ដេញ​ពួកគេ​គ្រប់គ្នា​ឲ្យចេញ​ពី​ព្រះវិហារ ទាំង​ចៀម និង​គោ ហើយ​បាច​ប្រាក់​របស់​ពួក​អ្នកដូរលុយ​ចោល ព្រមទាំង​ផ្កាប់​តុ​ទាំងនោះ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់ ទាំង​ចៀម ទាំង​គោ ហើយ​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ប្រាក់​ចេញ ព្រម​ទាំង​ផ្កាប់​តុ​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ* ព្រះអង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 នោះ​ទ្រង់​ក៏​យក​ខ្សែ​ធ្វើ​ជា​រំពាត់ ដេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​ទាំង​អស់​ទៅ គឺ​ដេញ​ទាំង​ចៀម ទាំង​គោ ហើយ​ក៏​ចាក់​ប្រាក់​របស់​ពួក​អ្នក​ដូរ​ចេញ​ដែរ ព្រម​ទាំង​ផ្កាប់​តុ​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អ៊ីសា​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ម៉ាស្ជិទ អ៊ីសា​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។

សូមមើលជំពូក ចម្លង




យ៉ូហាន 2:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ហើយ​បណ្ដេញ​មនុស្ស​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ក្នុង​ព្រះ​វិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅអី​ពួក​អ្នក​លក់​សត្វ​ព្រាប​


ពេល​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «គឺ​ខ្ញុំ​នេះ​ហើយ»​ នោះ​ពួកគេ​ក៏​ថយ​ក្រោយ​ ហើយ​ដួល​ទៅ​លើ​ដី។​


ហើយ​ពេល​ព្រះអង្គ​ឃើញ​ពួកអ្នក​លក់​គោ​ ចៀម​ និង​ព្រាប​ ព្រមទាំង​ពួកអ្នក​ប្ដូរ​ប្រាក់​កំពុង​អង្គុយ​លក់​ដូរ​នៅ​ក្នុង​ព្រះវិហារ​


បន្ទាប់​មក ​ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖​ «ចូរ​យក​របស់​ទាំង​នេះ​ចេញ​ទៅ​ កុំ​យក​ដំណាក់​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ធ្វើ​ជា​កន្លែង​លក់​ដូរ​ឲ្យ​សោះ»​


ពេល​នោះ​ ពួក​ទាហាន​ក៏​កាត់​ផ្ដាច់​ខ្សែ​ចង​សំប៉ាន​ចោល​ ហើយ​បណ្ដោយ​ឲ្យ​វា​អណ្ដែត​ទៅ។​


ព្រោះ​គ្រឿង​សឹក​សង្រ្គាម​របស់​យើង​មិន​មែន​ខាង​សាច់ឈាម​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ​ ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម