Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:6 - Khmer Christian Bible

6 ពេល​ពួក​សម្តេច​សង្ឃ​ និង​ពួក​ឆ្មាំ​ព្រះវិហារ​បាន​ឃើញ​ព្រះអង្គ​ ពួកគេ​ក៏​ស្រែក​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!​ ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ចុះ!​ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​ បុរស​នេះ​មាន​ទោស​សោះ!»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 នៅពេល​ឃើញ​ព្រះអង្គ ពួក​នាយកបូជាចារ្យ និង​ពួក​តម្រួត​ក៏​ស្រែកឡើង​ថា​៖ “ឆ្កាង​ទៅ​! ឆ្កាង​ទៅ​!”។ ពីឡាត់​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “ចូរ​អ្នករាល់គ្នា​យក​គាត់​ទៅ​ឆ្កាង​ដោយ​ខ្លួនឯង​ទៅ ពីព្រោះ​ខ្ញុំ​រក​មិន​ឃើញ​ទោស​ក្នុង​គាត់​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​ពួក​សង្គ្រាជ និង​ពួក​កង​រក្សា​ព្រះវិហារ​ឃើញ​ព្រះ‌អង្គ គេ​ក៏​ស្រែក​ឡើង​ថា៖ «ឆ្កាង​វាទៅ ឆ្កាង​វា​ទៅ!» លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​មិន​ឃើញ​ថា​គាត់​មាន​ទោស​អ្វី​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កាល​ពួក​នាយក​បូជា‌ចារ្យ* និង​កង​រក្សា​ព្រះ‌វិហារ*​ឃើញ​ព្រះអង្គ គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​ពួក​សង្គ្រាជ នឹង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កាល​ពួក​អ៊ីមុាំ និង​កង​រក្សា​ម៉ាស្ជិទ​ឃើញ​អ៊ីសា​គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ ហើយ​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ពួក​អ្នកបម្រើ​ការ​នៅ​ខាង​ក្នុង​ ដើម្បី​មើល​លទ្ធផល។​


នោះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​ព្រះគ្រិស្ដ​នេះ?»​ គេ​ក៏​និយាយ​ទាំង​អស់​គ្នា​ថា៖​ «ឆ្កាង​វា​ទៅ!»​


កាល​លោក​ពីឡាត់​ឃើញ​ថា​ គាត់​ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ដូច្នេះ​ ហើយ​បែរ​ជា​មាន​ចលាចល​ខ្លាំង​ឡើង​ គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​ចំពោះ​មុខ​បណ្ដាជន​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​មិន​ជំពាក់​អ្វី​នឹង​ឈាម​របស់​មនុស្ស​នេះ​ទេ​ គឺ​អ្នក​រាល់គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ»​


លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួក​សម្ដេច​សង្ឃ​ និង​បណ្ដាជន​ថា៖​ «ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ»​


ដូច្នេះ​ពេល​យូដាស​បាន​ទទួល​កង​ទាហាន​រ៉ូម​ និង​ពួកឆ្មាំ​ព្រះវិហារ​ពី​ពួក​សម្តេច​សង្ឃ និង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​រួច​ហើយ ​ក៏​ទៅ​ទីនោះ​ដោយ​មាន​កាន់​គោម​ ចន្លុះ​ និង​អាវុធ​ផង។​


ដូច្នេះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​យក​គាត់​ទៅ​កាត់​ទោស​តាម​ច្បាប់​របស់​អ្នក​រាល់គ្នា​ចុះ!»​ ប៉ុន្ដែ​ពួក​ជនជាតិ​យូដា​បា្រប់​គាត់​ថា៖​ «យើង​គ្មាន​ច្បាប់​សម្លាប់​មនុស្ស​ណា​ម្នាក់​ទេ»។​


លោក​ពីឡាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​សេចក្ដី​ពិត​ជា​អ្វី?»​ ពេល​ទូល​ដូច្នោះ​ហើយ​ លោក​ពីឡាត់​ក៏​ចេញ​ទៅ​ជួប​ពួក​ជនជាតិ​យូដា​ម្តង​ទៀត​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​ឃើញ​ថា​ អ្នកនេះ​គ្មាន​ទោស​អ្វី​ឡើយ​


ពេល​នោះ​ អ្នក​ទាំងនោះ​បាន​ស្រែក​ថា៖​ «សម្លាប់​ទៅ!​ សម្លាប់​ទៅ! ឆ្កាង​វា​ទៅ!»​ លោក​ពីឡាត់​សួរ​ពួកគេ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់គ្នា​ឬ?»​ ពួក​សម្ដេច​សង្ឃ​ឆ្លើយ​ថា៖​ «យើង​គ្មាន​ស្តេច​ណា​ទៀត​ទេ​ ក្រៅពី​ព្រះចៅអធិរាជ!»​


លោក​ពីឡាត់​បាន​ចេញ​មក​ខាង​ក្រៅ​ ហើយ​ប្រាប់​ពួកគេ​ម្តង​ទៀត​ថា៖​ «មើល៍ ​ខ្ញុំ​នាំ​គាត់​មក​ឯ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​មិន​ឃើញ​ថា​ បុរស​ម្នាក់​នេះ​មាន​ទោស​សោះ!»​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


តើ​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​មិន​បាន​បៀតបៀន​ដែរ‍​ឬ​ទេ?​ ពួកគេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុក​មុន​អំពី​ការ​យាង​មក​របស់​ព្រះ​ដ៏​សុចរិត ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម