Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:5 - Khmer Christian Bible

5 ដូច្នេះ​ព្រះយេស៊ូ​ក៏​យាង​ចេញ​មក​ក្រៅ​ ទាំង​ពាក់​មកុដ​បន្លា​ និង​អាវ​ពណ៌ស្វាយ​នោះ​ រីឯ​លោក​ពីឡាត់​វិញ​និយាយ​ទៅ​ពួកគេ​ថា៖​ «មើល​ចុះ​ គឺ​បុរស​នេះ​ហើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ពេលនោះ ព្រះយេស៊ូវ​យាង​ចេញមក​ខាងក្រៅ ទាំង​ពាក់​មកុដ​បន្លា និង​អាវវែង​ពណ៌ស្វាយ​។ ពីឡាត់​ក៏​មានប្រសាសន៍​នឹង​ពួកគេ​ថា​៖ “មើល៍! មនុស្ស​ហ្នឹងហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​មក ទាំង​ពាក់​ភួង​បន្លា​ជា​មកុដ និង​ពាក់​អាវ​ពណ៌​ក្រហម​ទុំ​ផង។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដូច្នេះ ព្រះ‌យេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា នឹង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ពេល​នោះ អ៊ីសា​ដើរ​ចេញ​មក ទាំង​ពាក់​ភួង​បន្លា​ជា​មកុដ និង​ពាក់​អាវ​ពណ៌​ក្រហម​ទុំ​ផង។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:5
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពួកគេ​បាន​ក្រង​មកុដ​បន្លា​ មក​បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ហើយ​ដាក់​ដើម​ត្រែង​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ និង​នាំ​គ្នា​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «ថ្វាយ​បង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!»​


ថ្ងៃ​បន្ទាប់​មក​ លោក​យ៉ូហាន​បាន​ឃើញ​ព្រះយេស៊ូ​យាង​មកឯ​គាត់​ នោះ​គាត់​និយាយ​ថា៖​ «មើល៍​ នោះ​ជា​កូន​ចៀម​របស់​ព្រះជាម្ចាស់​ដែល​ដក​យក​បាប​របស់​មនុស្ស​លោក​


ពួក​ទាហាន​បាន​ក្រង​បន្លា​ធ្វើ​មកុដ​ពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ និង​បាន​យក​អាវ​ពណ៌ស្វាយ​មក​បំពាក់​ឲ្យ​ព្រះអង្គ​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម