Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:18 - Khmer Christian Bible

18 ពួកគេ​បាន​ឆ្កាង​ព្រះអង្គ​នៅ​កន្លែង​នោះ​ជាមួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សងខាង​ព្រះអង្គ​ គឺ​ព្រះយេស៊ូ​នៅ​កណ្តាល។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នៅទីនោះ ពួកគេ​ឆ្កាង​ព្រះយេស៊ូវ​ជាមួយ​ពីរ​នាក់​ទៀត គឺម្នាក់នៅ​ខាងនេះ​ម្នាក់នៅ​ខាងនោះ ហើយ​ព្រះយេស៊ូវ​នៅ​កណ្ដាល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គេ​ក៏​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ ជា​មួយ​មនុស្ស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ ហើយ​ព្រះ‌យេស៊ូវ​នៅ​កណ្តាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​ឆ្កាង​ព្រះអង្គ​នៅ​ទី​នោះ។ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះអង្គ​ដែរ ព្រះ‌យេស៊ូ​នៅ​កណ្ដាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ​នឹង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះ‌យេស៊ូវ​នៅ​ជា​កណ្តាល

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​ឆ្កាង​អ៊ីសា​នៅ​ទី​នោះ។ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​គាត់​ដែរ អ៊ីសា​នៅ​កណ្ដាល។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​


នោះ​ក៏​សម្រេច​តាម​ពាក្យ​របស់​ព្រះយេស៊ូ​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។​


ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​ទីមួយ​ ហើយ​ជើង​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ឆ្កាង​ក្បែរ​ព្រះអង្គ​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ត្រូវ​បណ្តាសា​ហើយ​ អ្នកណា​ដែល​ជាប់​ព្យួរ​នៅ​លើ​ឈើ»​ ដូច្នេះ​ហើយ​ បាន​ជា​ព្រះគ្រិស្ដ​បាន​លោះ​ឲ្យ​យើង​រួច​ពី​បណ្តាសា​របស់​គម្ពីរ​វិន័យ​ ដោយ​ព្រះអង្គ​ត្រូវ​បណ្តាសា​ជំនួស​យើង​


ទាំង​សម្លឹង​មើល​ទៅ‍​ឯ​ព្រះយេស៊ូ​ដែល​ជា​អ្នក​ផ្ដើម​ និង​ជា​អ្នក​បញ្ចប់​ជំនឿ​របស់​យើង។​ ដោយ​ព្រោះ​តែ​អំណរ​ដែល​បាន​ដាក់​នៅ​ចំពោះ​មុខ​ព្រះអង្គ​ ព្រះអង្គ​បាន​ស៊ូទ្រាំ​នៅ​លើ​ឈើ​ឆ្កាង​ដោយ​មិន​ខ្វល់​នឹង​សេចក្ដី​អាម៉ាស់​ ហើយ​ក៏​បាន​គង់​នៅ​ខាង​ស្ដាំប​ល្ល័ង្ក​របស់​ព្រះជាម្ចាស់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម