Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 19:10 - Khmer Christian Bible

10 ដូច្នេះ​លោក​ពីឡាត់​សួរ​ព្រះអង្គ​ទៀត​ថា៖​ «តើ​អ្នក​មិន​ប្រាប់​ខ្ញុំ​ទេ​ឬ?​ តើ​អ្នក​មិន​ដឹង​ទេ​ថា​ ខ្ញុំ​មាន​សិទ្ធិ​អំណាច​ដោះលែង​អ្នក​ក៏​បាន​ ឬ​ឆ្កាង​អ្នក​ក៏​បាន?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដូច្នេះ ពីឡាត់​ក៏​មានប្រសាសន៍ថា​៖ “តើ​អ្នក​មិន​និយាយ​នឹង​ខ្ញុំ​ទេ​ឬ​? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​សិទ្ធិអំណាច​ដោះលែង​អ្នក និង​មាន​សិទ្ធិអំណាច​ឆ្កាង​អ្នក​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហេតុ​នេះ លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ម្តេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ខ្ញុំ? តើ​អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​នឹង​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ហេតុ​នេះ លោក​ពីឡាត​សួរ​ព្រះអង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ហេតុ​នេះ​លោក​ពីឡាត​សួរ​អ៊ីសា​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 19:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់គ្នា​មាន​ទំនៀម​ទម្លាប់​ឲ្យ​ខ្ញុំ​ដោះលែង​មនុស្ស​ម្នាក់​សម្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​បុណ្យ​រំលង​ ដូច្នេះ​តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​ស្តេច​របស់​ជនជាតិ​យូដា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ដែរ​ឬ​ទេ?»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​គ្មាន​សិទ្ធិ​អំណាច​លើ​ខ្ញុំ​ឡើយ​ លុះត្រា​តែ​សិទ្ធិ​អំណាច​នោះ​បាន​ប្រទាន​មកពី​ស្ថាន​លើ​ ដូច្នេះ​ហើយ​បាន​ជា​ពួកអ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​ឲ្យ​លោក​ ពួកគេ​មាន​បាប​ធ្ងន់​ជាង»។​


គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទាយ​ទ័ព​ម្ដង​ទៀត​ ហើយ​សួរ​ព្រះយេស៊ូ​ថា៖​ «តើ​អ្នក​មកពី​ណា?»​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​ឆ្លើយ​ប្រាប់​គាត់​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម