Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 12:25 - Khmer Christian Bible

25 អ្នកណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន​ នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​ស្អប់​ជីវិត​ខ្លួន​នៅ​ក្នុង​លោកិយ​នេះ​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​រហូត​អស់កល្ប​ជានិច្ច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 អ្នក​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នកនោះ​នឹង​បាត់​ជីវិត រីឯ​អ្នក​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ពិភពលោកនេះ អ្នកនោះ​នឹង​រក្សា​ជីវិត​រហូតដល់​ជីវិតអស់កល្បជានិច្ច​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​ពិភព​លោក​នេះ នឹង​រក្សា​ជីវិត​ទុក​ឲ្យ​ស្ថិតស្ថេរ​នៅ​រហូត​អស់​កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត​ខ្លួន នោះ​នឹង​បាត់​ជីវិត​ទៅ តែ​អ្នក​ណា​ដែល​ស្អប់​ជីវិត​ខ្លួន នៅ​លោកីយ​នេះ​វិញ នោះ​នឹង​រក្សា​ជីវិត​ទុក ដរាប​ដល់​អស់‌កល្ប​រៀង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ដ​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង




យ៉ូហាន 12:25
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​រក​ជីវិត​នឹង​បាត់​ជីវិត​ តែ​អស់​អ្នក​ដែល​បាត់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ នោះ​នឹង​បាន​ជីវិត​វិញ។​


ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​របស់​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​


ឯ​អស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ឪពុក​ ម្ដាយ​ កូន​ ឬ​ស្រែ​ចម្ការ​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ នោះ​នឹង​ទទួល​បាន​វិញ​មួយ​ជា​មួយ​រយ​ ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ ជា​មរតក​ទៀត​ផង។​


ដ្បិត​អ្នក​ណា​ដែល​ចង់​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ តែ​អ្នក​ណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ និង​ដំណឹង​ល្អ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​


«បើ​អ្នកណា​មក​ឯ​ខ្ញុំ​ ដោយ​មិន​ស្អប់​ឪពុក​ម្ដាយ​ ប្រពន្ធ​កូន​ បងប្អូន​ប្រុស​ស្រី​ និង​សូម្បី​តែ​ជីវិត​របស់​ខ្លួន​ទេ​ អ្នក​នោះ​មិន​អាច​ធ្វើជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ​


ដ្បិត​អ្នកណា​ដែល​ខិត​ខំ​រក្សា​ជីវិត​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ អ្នក​នោះ​នឹង​រក្សា​ជីវិត​បាន​វិញ។​


ប៉ុន្ដែ​ខ្ញុំ​មិន​ចាត់​ទុក​ថា​ ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ ឲ្យ​តែ​មុខងារ​ និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ ដែល​ឲ្យ​ខ្ញុំ​ធ្វើ​បន្ទាល់​អំពី​ដំណឹង​ល្អ​នៃ​ព្រះគុណ​របស់​ព្រះជាម្ចាស់​ បាន​សម្រេច‍​ចុះ‍។​


ពេល​នោះ​លោក​ប៉ូល​ឆ្លើយ​ថា៖​ «តើ​អ្នក​រាល់គ្នា​យំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ដ​ធ្វើ​អ្វី?​ ដ្បិត​ដើម្បី​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូ​ ខ្ញុំ​មិន​ត្រឹមតែ​សុខចិត្ដ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ​ គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀត​ផង»​


រីឯ​ពួក​ស្រីៗ​វិញ​ បាន​ទទួល​យក​មនុស្ស​ស្លាប់​របស់​ខ្លួនដែល​បាន​រស់ឡើង​វិញ​ ហើយ​អ្នក​ខ្លះ​ទៀត​បាន​រង​ទារុណកម្ម​ ដោយ​មិន​ព្រម​ឲ្យគេ​ដោះលែង​ឡើយ​ ដើម្បី​ទទួល​បាន​ការ​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង​


ពួកគេ​បាន​ឈ្នះ​វា​ដោយសារ​ឈាម​របស់​កូនចៀម​ និង​ដោយសារ​ពាក្យ​នៃ​សេចក្ដី​បន្ទាល់​របស់​ពួកគេ​ ដ្បិត​ពួកគេ​មិន​បាន​ស្រឡាញ់​ជីវិត​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម