យ៉ាកុប 3:3 - Khmer Christian Bible3 បើយើងដាក់បង្ហៀរនៅនឹងមាត់សេះ នោះធ្វើឲ្យវាស្ដាប់បង្គាប់យើង ហើយអាចញាក់រូបកាយទាំងមូលរបស់វាបានទៀតផង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ប្រសិនបើដាក់បង្ខាំបង្ហៀរក្នុងមាត់សេះដើម្បីឲ្យវាស្ដាប់បង្គាប់យើង យើងក៏អាចបញ្ជាខ្លួនវាទាំងមូលបាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្តាប់បង្គាប់យើង នោះយើងក៏អាចញាក់រូបកាយរបស់វាទាំងមូលបានដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាម ហើយយើងញាក់រូបកាយវាទាំងមូលទៅបាន សូមមើលជំពូកអាល់គីតាប3 ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើងនោះ យើងអាចញាក់ខ្លួនវាទាំងមូល ឲ្យទៅណាក៏បាន។ សូមមើលជំពូក |