Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ាកុប 3:10 - Khmer Christian Bible

10 ដូច្នេះ​ មាន​ទាំង​ពាក្យ​សរសើរ​ និង​ពាក្យ​បណ្ដាសា​បាន​ចេញ​ពី​មាត់​តែ​មួយ។​ បងប្អូន​របស់​ខ្ញុំ​អើយ!​ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 មាន​ទាំង​ពាក្យសរសើរតម្កើង និង​ពាក្យប្រទេចផ្ដាសា​ចេញមក​ពី​មាត់​តែមួយ​! បងប្អូន​របស់ខ្ញុំ​អើយ មិន​ត្រូវ​ឲ្យ​មាន​ដូច្នេះ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មាន​ទាំង​ពាក្យ​ឲ្យ​ពរ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​មួយ។ បង‌ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 គឺ​ទាំង​ពាក្យ​អរ​ព្រះ‌គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដាសា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បងប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មាន​ទាំង​ពាក្យ​សរសើរ នឹង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 គឺ​ទាំង​ពាក្យ​អរ​គុណ ទាំង​ពាក្យ​ជេរ​ប្រទេច​ផ្ដា​សា ហូរ​ចេញ​មក​ពី​មាត់​តែ​មួយ! បង​ប្អូន​អើយ ធ្វើ​ដូច្នេះ​មិន​កើត​ទេ!។

សូមមើលជំពូក ចម្លង




យ៉ាកុប 3:10
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ឲ្យ​ពរ​ដល់​ពួកអ្នក​បៀតបៀន​អ្នក​រាល់គ្នា​ ចូរ​ឲ្យពរ​ ​កុំ​ដាក់​បណ្ដាសា​ឲ្យ​សោះ​


ដ្បិត​អ្នក​រាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ ព្រោះ​មាន​សេចក្ដី​ច្រណែន​ ​និង​ការ​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ?​


ម្យ៉ាង​ទៀត​ ពួក​នាង​ចេះ​តែ​ដើរ​ចុះ​ឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ មិន​ធ្វើ​ការ​អ្វី​ទេ​ ហើយ​មិន​គ្រាន់តែ​មិន​ធ្វើ​ការ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​និយាយ​បេះបួយ​ និង​ជ្រៀតជ្រែក​កិច្ចការ​អ្នក​ដទៃ​ ព្រមទាំង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​គួរ​និយាយ​ទៀត​ផង។​


បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​


បងប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​អ្នក​រាល់គ្នា​ដឹង​សេចក្ដី​នេះ​ចុះ​ថា​ ចូរ​ឲ្យ​គ្រប់​គ្នា​ឆាប់​នឹង​ស្ដាប់​ យឺតនឹង​និយាយ​ ហើយ​កុំ​រហ័ស​ខឹង​ឡើយ​


បងប្អូន​របស់ខ្ញុំ​អើយ!​ កុំ​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក​ ព្រោះ​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ យើង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ​


ជា​ការ​ពិត​ណាស់​ មិន​ដែល​មាន​ប្រភព​ទឹក​ណា​បញ្ចេញ​ទឹក​សាប​ និង​ទឹក​ប្រៃ​ពី​រន្ធទឹក​តែ​មួយ​ទេ​


​យើង​សរសើរ​តម្កើង​ព្រះអម្ចាស់​ដែល​ជា​ព្រះវរបិតា​ដោយ​អណ្ដាត​នេះ​ ហើយ​យើង​ដាក់​បណ្ដាសា​មនុស្ស​ដែល​ព្រះអង្គ​បាន​បង្កើត​មក​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះអង្គ​ដោយ​អណ្ដាត​តែ​មួយ​នេះ​ដែរ។​


ចូរ​កុំ​ធ្វើ​ការ​អាក្រក់​តបស្នង​នឹង​ការ​អាក្រក់​ ឬ​ពោល​ពាក្យ​ប្រមាថ​តបស្នង​នឹង​ពាក្យ​ប្រមាថ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ចូរ​ឲ្យ​ពរ​គេ​ ព្រោះ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នក​រាល់គ្នា​សម្រាប់​ការ​នេះ​ឯង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ទទួល​ព្រះ​ពរ​ទុក​ជា​មរតក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម