Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 9:3 - Khmer Christian Bible

3 ឯ​ពួក​គ្រូវិន័យ​ខ្លះ​បាន​និយាយ​គ្នា​ថា៖​ «មើល៍!​ មនុស្ស​នេះ​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ហើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 មើល៍! អ្នកខ្លះ​ក្នុង​ពួក​គ្រូវិន័យ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “អ្នកនេះ​និយាយ​ប្រមាថព្រះ​ហើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​នោះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ​ទេ​តើ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពួក​អាចារ្យ*​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ត​ថា៖ «អ្នក​នេះ​ប្រមាថ​ព្រះ‌ជាម្ចាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ មាន​អាចារ្យ​ខ្លះ​នឹក​ក្នុង​ចិត្ត​ថា មនុស្ស​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពួក​តួន​ខ្លះ​ឮ​ដូច្នេះ ក៏​នឹក​ក្នុង​ចិត្ដ​ថា៖ «អ្នក​នេះ​ប្រមាថ​អុលឡោះ​!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 9:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ​ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា៖​ «វា​ប្រមាថ​ព្រះជាម្ចាស់​ហើយ​ តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ពេល​នេះ​ អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​


ដ្បិត​ពេល​ព្រះអង្គ​បង្រៀន​ពួកគេ​ ដូច​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ មិន​ដូច​ជា​ពួក​គ្រូវិន័យ​របស់​ពួកគេ​ឡើយ។​


អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​ តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច​ដែរ?»​ ពេល​នោះ​ ពួកគេ​ទាំង​អស់​គ្នា​បាន​កាត់​ទោស​ព្រះអង្គ​ថា​សម​តែ​ស្លាប់​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គ្រប់​ទាំង​បាប​របស់​មនុស្ស​ និង​ពាក្យ​ប្រមាថ​ព្រះជាម្ចាស់​ អាច​ទទួល​បាន​ការ​លើក​លែង​ទោស​


ប៉ុន្ដែ​អ្នកណា​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះវិញ្ញាណ​បរិសុទ្ធ​ មិន​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​ជា​រៀង​រហូត​ គឺ​ជាប់​ទោស​ជា​រៀង​រហូត​វិញ»។​


ដ្បិត​ពី​ខាង​ក្នុង​ចិត្ដ​របស់​មនុស្ស​មាន​គំនិត​អាក្រក់​ចេញ​មក​ មាន​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ លួច​ប្លន់​ សម្លាប់​មនុស្ស​


ឯ​ពួក​គ្រូ​វិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​គិត​ថា៖​ «តើ​មនុស្ស​នេះ​ជា​នរណា​ បាន​ជា​និយាយ​ប្រមាថ​ព្រះជាម្ចាស់​ដូច្នេះ?​ តើ​អ្នក​ណា​អាច​លើក​លែង​ទោស​បាប​បាន​ក្រៅពី​ព្រះជាម្ចាស់​ប៉ុណ្ណោះ?»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម