Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:28 - Khmer Christian Bible

28 កាល​ព្រះអង្គ​យាង​មក​ដល់​ត្រើយ​ម្ខាង​ ជា​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ នោះ​មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្ស​ចូល​បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ ពួកវា​កាច​សាហាវ​ណាស់​ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​អ្នកណា​អាច​ឆ្លង​កាត់​តាម​ផ្លូវ​នោះ​បាន​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

28 នៅពេល​ព្រះយេស៊ូវ​យាង​មក​ដល់​ត្រើយម្ខាង គឺ​ដល់​តំបន់​របស់​ពួក​អ្នកកាដារ៉ា មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្សចូល ចេញ​ពី​រូងផ្នូរ​មកជួប​ព្រះអង្គ​។ ពួកគេ​កាចសាហាវ​ណាស់ បានជា​គ្មាន​អ្នកណា​អាច​ឆ្លងកាត់​តាមផ្លូវ​នោះ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ពេល​ព្រះ‌អង្គ​បាន​មក​ដល់​ត្រើយ​ម្ខាង នៅ​ស្រុក​គេរ៉ាស៊ីន មាន​បុរស​ពីរ​នាក់​ដែល​អារក្ស​ចូល ចេញ​ពី​ផ្នូរ​ខ្មោច​មក​រក​ព្រះ‌អង្គ។ អ្នក​ទាំង​ពីរ​នោះ​សាហាវ​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​កាត់​តាម​ផ្លូវ​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កាល​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន មាន​បុរស​អារក្ស​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះអង្គ។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 កាល​ទ្រង់​បាន​ដល់​ស្រុក​គេរ៉ា‌ស៊ីន នៅ​ត្រើយ​ម្ខាង​ហើយ នោះ​មាន​មនុស្ស​២​នាក់ ដែល​មាន​អារក្ស​ចូល គេ​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ចួប​នឹង​ទ្រង់ វា​សាហាវ​ណាស់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 កាល​អ៊ីសា និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន មាន​បុរស​អ៊ីព្លេស​ចូល​ពីរ​នាក់​ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​គាត់។ បុរស​ទាំង​ពីរ​នេះ​កាច​ណាស់ គ្មាន​នរណា​ហ៊ាន​ដើរ​កាត់​តាម​នោះ​ទេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កេរ្ដិ៍​ឈ្មោះ​របស់​ព្រះអង្គ​ក៏​ល្បី​ខ្ចរ​ខ្ចាយ​ពាស​ពេញ​ស្រុក​ស៊ីរី​ គេ​បាន​នាំ​យក​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​មក​ឯ​ព្រះអង្គ មាន​ទាំង​មនុស្ស​ឈឺ​ធ្ងន់​ មនុស្ស​អារក្ស​ចូល​ មនុស្ស​ឆ្កួត​ជ្រូក​ និង​មនុស្ស​ស្លាប់​ដៃ​ជើង​ផង​ ហើយ​ព្រះអង្គ​បាន​ប្រោស​គេ​ឲ្យ​ជា​ទាំងអស់​គ្នា។​


ពួកគេ​នឹក​អស្ចារ្យ​ ទាំង​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎!​ សូម្បី​តែ​ខ្យល់​ និង​រលក​ក៏​ស្ដាប់​បង្គាប់​លោក»។​


គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម