Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:34 - Khmer Christian Bible

34 ដូច្នេះ​ ចូរ​កុំ​ខ្វល់​ខ្វាយ​ពី​ថ្ងៃ​ស្អែក​ឡើយ​ រឿង​ថ្ងៃ​ស្អែក​ចាំ​គិត​ថ្ងៃ​ស្អែក​ ដ្បិត​បញ្ហា​មួយ​ថ្ងៃៗ​ល្មម​គ្រប់​គ្រាន់​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ដូច្នេះ កុំ​បារម្ភ​អំពី​ថ្ងៃស្អែក​ឡើយ ពីព្រោះ​ថ្ងៃស្អែក​នឹង​បារម្ភ​អំពី​ខ្លួនវា​។ មួយ​ថ្ងៃ​ៗ​មាន​ការលំបាក​ល្មម​សម្រាប់​ខ្លួនវា​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ដ្បិត​ថ្ងៃ​ស្អែក​នឹង​មាន​រឿង​ខ្វល់‌ខ្វាយ​របស់​ថ្ងៃ​នោះ។ រឿង​របស់​ថ្ងៃ​ណា ល្មម​សម្រាប់​ថ្ងៃ​នោះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 កុំ​ខ្វល់​ខ្វាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សម្រាប់​តែ​ថ្ងៃ​នោះ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ដូច្នេះ កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ថ្ងៃ​ស្អែក​ឡើយ ពី​ព្រោះ​ថ្ងៃ​ស្អែក​នឹង​ខ្វល់‌ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្ដី​លំបាក​នៅ​ថ្ងៃ​ណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

34 កុំ​ខ្វល់​ខ្វាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ថ្ងៃ​ស្អែក​ឡើយ ចាំ​ស្អែក​សឹម​គិត​ពី​រឿង​ថ្ងៃ​ស្អែក​ទៅ! បើ​មាន​ការ​លំបាក​កើត​ឡើង​នៅ​ថ្ងៃ​ណា ត្រូវ​ដោះ​ស្រាយ​សម្រាប់​តែ​ថ្ងៃ​នោះ​បាន​ហើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:34
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ។​


ដូច្នេះ​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា​ កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត​ និង​អ្វី​ដែល​ត្រូវ​បរិភោគ​ ឬ​ផឹក​នោះ​ឡើយ​ ហើយ​ក៏​កុំ​ខ្វល់​ខ្វាយ​នឹង​រូប​កាយ​ថា​ត្រូវ​ស្លៀក​ពាក់​អ្វី​ដែរ​ តើ​ជីវិត​មិន​វិសេស​ជាង​អាហារ​ ហើយ​រូប​កាយ​មិន​វិសេស​ជាង​សម្លៀក​បំពាក់​ទេ​ឬ?​


ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់​ខ្វាយ​អាច​បន្ថែម​កំពស់​ខ្លួន​ឯង​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​


ប៉ុន្ដែ​ព្រះអម្ចាស់​មាន​បន្ទូល​ឆ្លើយ​ទៅ​នាង​ថា៖​ «ម៉ាថា​អើយ!​ ម៉ាថា​ អ្នក​ព្រួយ​ខ្វល់ខ្វាយ​ពី​កិច្ចការ​ច្រើន​ម្ល៉េះ​


សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​។​


ពេល​ពួកគេ​នាំ​អ្នក​រាល់​គ្នា​ទៅ​ក្នុង​សាលា​ប្រជុំ​ នៅ​ចំពោះ​មុខ​ពួក​អ្នក​គ្រប់គ្រង​ និង​ពួក​អាជ្ញាធ​រ ចូរ​កុំ​ព្រួយ​បារម្ភ​ថា​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ ឬ​និយាយ​អ្វី​ឡើយ​


បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «ដូច្នេះ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ជីវិត​ថា​ត្រូវ​បរិភោគ​អ្វី ឬ​រូបកាយ​ត្រូវ​ស្លៀក​ពាក់​អ្វី​ឡើយ​


ខ្ញុំ​ទុក​សេចក្ដី​សុខសាន្ត​ឲ្យ​អ្នក​រាល់គ្នា​ ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់គ្នា​ គឺ​មិន​មែន​ដូច​ជា​មនុស្ស​លោក​ឲ្យ​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​កុំ​ឲ្យ​ចិត្ត​អ្នក​រាល់គ្នា​ជ្រួល​ច្របល់​ ឬ​ភ័យខ្លាច​ឡើយ។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​សេចក្ដី​ទាំង​នេះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​សុខសាន្ត​ដោយសារ​ខ្ញុំ។​ អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នៅ​ក្នុង​លោកិយ​នេះ​មែន​ ប៉ុន្ដែ​ចូរ​អរ​សប្បាយ​ឡើង​ ដ្បិត​ខ្ញុំ​ឈ្នះ​លោកិយ​នេះ​ហើយ»។​


ហើយ​ពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​ និង​លើក​ទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ ដោយ​និយាយ​ថា៖​ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។​


ចូរ​កុំ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គ្រប់​ការ​ទាំង​អស់​ ចូរ​ទូល​ព្រះជាម្ចាស់​ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់គ្នា​ដោយ​សេចក្ដី​អធិស្ឋាន​ និង​ការ​ទូល​អង្វរ​ ទាំង​អរព្រះគុណ​ផង​


ចូរ​ប្រគល់​គ្រប់​ទាំង​ការ​ខ្វល់ខ្វាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់គ្នា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម