Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 6:18 - Khmer Christian Bible

18 ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ដើម្បីកុំឲ្យ​គេ​ឃើញថា​អ្នករាល់គ្នា​កំពុង​តមអាហារ គឺ​ឲ្យ​ព្រះ​បិតា​របស់អ្នក​ដែល​គង់នៅ​ទី​សម្ងាត់​ឃើញ​វិញ នោះ​ព្រះ​បិតា​របស់អ្នក​ដែល​ទត​មើល​ដោយ​សម្ងាត់​នឹង​ប្រទានរង្វាន់​ដល់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដើម្បី​កុំ​ឲ្យ​មនុស្ស​ឃើញ​ថា អ្នក​តម​អាហារ គឺ​ឲ្យ​ព្រះ‌វរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​វិញ ហើយ​ព្រះ‌វរបិតា​របស់​អ្នក ដែល​ទ្រង់​ទត​ឃើញ​ក្នុង​ទី​ស្ងាត់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក[នៅ​ទី​ប្រចក្ស​ច្បាស់]»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​ព្រះ‌បិតា​របស់​អ្នក ដែល​គង់​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ទត​ឃើញ​ប៉ុណ្ណោះ ពេល​នោះ ព្រះ‌បិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ​ថា អ្នក​តម​ឡើយ គឺ​ឲ្យ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​គង់​នៅ​ទី​លាក់​កំបាំង បាន​ឃើញ​វិញ នោះ​ព្រះវរ‌បិតា​នៃ​អ្នក ដែល​ទ្រង់​ទត​ឃើញ​នៅ​ទី​លាក់​កំបាំង ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក នៅ​ទី​ប្រចក្ស​ច្បាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កុំ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា​អ្នក​តម​ឡើយ គឺ​ឲ្យ​តែ​អុលឡោះ​ជា​បិតា​របស់​អ្នក ដែល​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ឃើញ​ប៉ុណ្ណោះ ពេល​នោះ អុលឡោះ​ជា​បិតា​របស់​អ្នក​ដែល​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង នឹង​ប្រទាន​រង្វាន់​មក​អ្នក​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 6:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​ការ​ចែក​ទាន​របស់​អ្នក​ស្ងាត់​កំបាំង​ ហើយ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​


ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន​ ចូរ​ទៅ​ក្នុង​បន្ទប់​ស្ងាត់​ បិទ​ទ្វារ​ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ នោះ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​


ដែល​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការប្រព្រឹត្ដិ​របស់​គេ។​


ដ្បិត​មិន​មែន​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ប៉ុន្ដែ​ជា​អ្នក​ដែល​ព្រះជាម្ចាស់​លើក​តម្កើង​វិញ។​


ដូច្នេះ​ហើយ​មិន​ថា​ នៅ​ក្ដី​ ឬ​ចាកចេញ​ទៅ​ក្ដី​ យើង​មាន​បំណង​ឲ្យ​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ណាស់​


ក៏​ដើម្បី​ឲ្យ​ជំនឿ​របស់​អ្នក​រាល់គ្នា​ដែល​វិសេស​ជាង​មាស​ដែល​តែងតែ​ខូច​ ទោះបី​បាន​សាក​ដោយ​សារ​ភ្លើង​ក៏ដោយ​ ឃើញថា​ស្មោះត្រង់​ និង​បាន​ទទួល​ការ​សរសើរ​ សិរី​រុងរឿង​ និង​កិត្ដិយស​នៅ​ថ្ងៃ​ដែល​ព្រះយេស៊ូ​គ្រិស្ដ​យាង​មក។​


ដោយ​ព្រោះ​ព្រះអម្ចាស់​ ចូរ​ចុះ​ចូល‍​នឹង​អំណាច​ទាំង​អស់របស់​មនុស្ស​ មិន​ថា​ចំពោះស្ដេច​ដែល​មាន​អំណាច​ឧត្ដម​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម