Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:48 - Khmer Christian Bible

48 ភ្លាម​នោះ​ បុរស​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ ដាក់​នឹង​ដើម​ត្រែង​ ហុច​ឲ្យ​ព្រះអង្គ​ផឹក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 មាន​ម្នាក់​ក្នុង​ពួកគេ​រត់​ទៅ​ភ្លាម យក​អេប៉ុងហ្ស៍​បញ្ជោក​ដោយ​ទឹកខ្មេះ​រុំ​នឹង​ដើមត្រែង​ឲ្យ​ព្រះអង្គ​ផឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះអង្គ​សោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ស្រាប់​តែ​មាន​ម្នាក់​រត់​ទៅ យក​សារាយ‌រំហួត ជ្រលក់​ទឹក‌ខ្មេះ​ជោក​ដាក់​នឹង​ចុង​ដើម​ត្រែង ហុច​ទៅ​ថ្វាយ​ទ្រង់​សោយ

សូមមើលជំពូក ចម្លង

អាល់គីតាប

48 រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ឲ្យ​អ៊ីសា​ពិសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ពួកគេ​ក៏​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយជូរ​ដែល​លាយ​នឹង​សារធាតុ​ម្យ៉ាង​មាន​ជាតិ​ល្វីង។​ ពេល​ព្រះអង្គ​ភ្លក់​ហើយ​ នោះ​ព្រះអង្គ​មិន​ព្រម​ផឹក​ទេ។​


ហើយ​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទីនោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​


តែ​អ្នក​ផ្សេង​ទៀត​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ដែរ​ឬ​អត់»។​


មាន​បុរស​ម្នាក់​បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ ជ្រលក់​ទឹក​ខ្មេះ​ដាក់​នឹង​ដើម​ត្រែង​ រួច​ហុច​ទៅ​ឲ្យ​ព្រះអង្គ​ផឹក​ដោយ​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ថា​តើ​លោក​អេលីយ៉ា​មក​ដោះ​គាត់​ចុះ​ដែរ​ឬ​អត់»​


ឯ​ពួក​ទាហាន​ក៏​ចំអក​ឲ្យ​ព្រះអង្គ​ដែរ​ និង​បាន​ចូល​មក​ជិត​ឲ្យ​ទឹក​ខ្មេះ​ដល់​ព្រះអង្គ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម