Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:35 - Khmer Christian Bible

35 កាល​ឆ្កាង​ព្រះអង្គ​រួច​ហើយ​ ពួកគេ​នាំ​គ្នា​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ក្រោយពី​ឆ្កាង​ព្រះយេស៊ូវ​ហើយ ពួកគេ​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»]

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ក្រោយ​ពី​ឆ្កាង​ព្រះអង្គ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះអង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 គ្រា​បាន​ឆ្កាង​ទ្រង់​ហើយ នោះ​គេ​ធ្វើ​ឆ្នោត​ចាប់​ចែក​ព្រះ‌ពស្ត្រ​ទ្រង់ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​អាវ​ខ្ញុំ​ចែក​គ្នា ហើយ​បាន​ធ្វើ​ឆ្នោត​ចាប់​យក​អាវ​វែង​ខ្ញុំ»

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ក្រោយ​ពី​ឆ្កាង​អ៊ីសា​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​អ៊ីសា​មក​ចាប់​ឆ្នោត​ចែក​គ្នា

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:35
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូ​បាន​មាន​បន្ទូល​ថា៖​ «ឱ​ ព្រះវរបិតា​អើយ!​ សូម​លើក​លែង​ទោស​ដល់​ពួកគេ​ផង​ ដ្បិត​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ»។​ ពួកគេ​បាន​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ។​


ពេល​ព្រះអង្គ​មាន​បន្ទូល​ដូច្នោះ​ហើយ​ ព្រះអង្គ​ក៏​បង្ហាញ​ព្រះហស្ដ​ និង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ឲ្យ​ពួកគេ​ឃើញ​ ពេល​នោះ​ពួក​សិស្ស​ក៏​មាន​ចិត្ត​ត្រេកអរ​ដោយ​បាន​ឃើញ​ព្រះអម្ចាស់។​


ដូច្នេះ​ពួក​សិស្ស​ផ្សេង​ទៀត​បាន​ប្រាប់​គាត់​ថា៖​ «យើង​បាន​ជួប​ព្រះអម្ចាស់​ហើយ!»​ ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «បើ​ខ្ញុំ​មិន​បាន​ឃើញ​ស្នាម​ដែកគោល​នៅ​នឹង​ព្រះហស្ដ​របស់​ព្រះអង្គ​ ហើយ​មិន​បាន​លូក​ម្រាម​ដៃ​ខ្ញុំ​ទៅ​ក្នុង​ស្នាម​ដែកគោល​នោះ​ និង​ទៅ​ក្នុង​ចំហៀង​ខ្លួន​របស់​ព្រះអង្គ​ទេ​ នោះ​ខ្ញុំ​មិន​ជឿ​ជា​ដាច់ខាត»។​


រួច​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ថូម៉ាស​ថា៖​ «ចូរ​លូក​ម្រាម​ដៃ​របស់​អ្នក​មក​ទី​នេះ​ ហើយ​មើល​ដៃ​ខ្ញុំ​ចុះ!​ ចូរ​លូក​ដៃ​របស់​អ្នក​មក​ក្នុង​ចំហៀង​ខ្លួន​របស់​ខ្ញុំ​ចុះ!​ ចូរ​កុំ​ធ្វើ​ជា​អ្នក​គ្មាន​ជំនឿ​ ប៉ុន្ដែ​ចូរ​ធ្វើ​ជា​អ្នក​មាន​ជំនឿ​វិញ!»​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


នោះ​ចូរ​អស់​លោក​ ព្រមទាំង​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ចុះ​ថា​ គឺ​ដោយសារ​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ ដែល​ពួក​លោក​បាន​ឆ្កាង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​នោះ​ហើយ​ ទើប​បុរស​នេះ​បាន​ឈរ​នៅ​ចំពោះ​មុខ​ពួក​លោក​ ទាំង​មាន​សុខភាព​ល្អ​ដូច្នេះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម