Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 26:71 - Khmer Christian Bible

71 ពេល​ចេញ​ទៅ​ក្រៅ​ដល់​មាត់​ទ្វារ​ មាន​ស្រី​ម្នាក់​ទៀត​បាន​ឃើញ​គាត់​ ក៏​ប្រាប់​ពួក​អ្នក​នៅ​ទី​នោះ​ថា៖​ «ម្នាក់​នេះ​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

71 នៅពេល​គាត់​ចេញទៅ​ដល់​មាត់ទ្វារ មាន​បាវបម្រើស្រី​ម្នាក់ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ពួក​អ្នក​ដែល​នៅ​ទីនោះ​ថា​៖ “អ្នកនេះ​ធ្លាប់​នៅ​ជាមួយ​យេស៊ូវ​អ្នកណាសារ៉ែត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

71 ពេល​គាត់​ចេញ​ទៅ​ខ្លោង​ទ្វារ ស្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ប្រាប់​អ្នក​នៅ​ទី​នោះ​ថា៖ «អ្នក​នេះ​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

71 ពេល​លោក​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

71 កាល​គាត់​បាន​ចេញ​ទៅ​ដល់​មាត់​ទ្វារ​ហើយ នោះ​បាវ​ស្រី​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ប្រាប់​ដល់​ពួក​អ្នក​នៅ​ទី​នោះ​ថា អ្នក​នេះ​បាន​នៅ​ជា​មួយ​នឹង​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

71 ពេល​ពេត្រុស​ដើរ​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ មាន​ស្ដ្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់​ហើយ​ពោល​ថា៖ «អ្នក​នេះ​ជា​បក្ស​ពួក​របស់​អ៊ីសា​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 26:71
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មក​ដល់​ គាត់​បាន​តាំង​លំនៅ​ក្នុង​ក្រុង​មួយ​ឈ្មោះ​ណាសារ៉ែត​ ការ​នោះ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «គេ​នឹង​ហៅ​ព្រះអង្គ​ថា​អ្នក​ក្រុង​ណាសារ៉ែត»។​


ប៉ុន្ដែ​លោក​ពេត្រុស​បដិសេធ​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អំពី​អ្វី​ទេ»។​


នោះ​លោក​ពេត្រុស​បាន​បដិសេធ​ដោយ​ស្បថ​ម្ដង​ទៀត​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ»​


បន្ដិច​ក្រោយ​មក​ កាល​ម្នាក់​ទៀត​ឃើញ​គាត់​ ក៏​និយាយ​ថា៖​ «អ្នក​ក៏​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ»​ តែ​លោក​ពេត្រុស​និយាយ​ថា៖​ «នែ​លោក!​ មិន​មែន​ខ្ញុំ​ទេ!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម