ម៉ាថាយ 25:37 - Khmer Christian Bible37 ពួកអ្នកសុចរិតនឹងទូលតបវិញថា ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឲ្យព្រះអង្គបរិភោគ កាលយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ឬបានឲ្យព្រះអង្គផឹក កាលយើងខ្ញុំបានឃើញព្រះអង្គស្រេកពីកាលណា? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល37 “ពេលនោះ បណ្ដាមនុស្សសុចរិតនឹងទូលតបថា: ‘ព្រះអម្ចាស់អើយ តើយើងខ្ញុំឃើញព្រះអង្គឃ្លាន ហើយឲ្យព្រះអង្គហូបពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយឲ្យព្រះអង្គផឹកពីអង្កាល់? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦37 ពេលនោះ ពួកមនុស្សសុចរិតនឹងទូលសួរព្រះអង្គថា "ព្រះអម្ចាស់អើយ! តើយើងខ្ញុំបានឃើញព្រះអង្គឃ្លាន ហើយថ្វាយអាហារព្រះអង្គសោយពីអង្កាល់ ឬឃើញព្រះអង្គស្រេក ហើយថ្វាយទឹកព្រះអង្គសោយពីអង្កាល់? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥37 ពួកអ្នកសុចរិតទូលព្រះអង្គវិញថា: “បពិត្រព្រះអម្ចាស់! តើយើងខ្ញុំដែលបានឃើញព្រះអង្គឃ្លាន ហើយយកម្ហូបអាហារមកថ្វាយព្រះអង្គសោយ ឬឃើញព្រះអង្គស្រេក ហើយយកទឹកមកថ្វាយព្រះអង្គសោយពីអង្កាល់? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤37 នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា សូមមើលជំពូកអាល់គីតាប37 ពួកអ្នកសុចរិតសួរស្តេចវិញថាៈ “អម្ចាស់អើយ! តើយើងខ្ញុំបានឃើញស្តេចឃ្លាន ហើយយកម្ហូបអាហារមកជូនស្តេចបរិភោគ ឬឃើញស្តេចស្រេក ហើយយកទឹកមកជូនស្តេចពិសាពីអង្កាល់?។ សូមមើលជំពូក |
ប៉ុន្ដែដែលខ្ញុំបានត្រលប់ជាដូចសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ហើយព្រះគុណដែលព្រះអង្គបានផ្ដល់មកខ្ញុំ នោះមិនមែនឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការយ៉ាងច្រើនលើសអ្នកទាំងនោះទៅទៀត ប៉ុន្ដែមិនមែនខ្ញុំទេ គឺជាព្រះគុណរបស់ព្រះជាម្ចាស់ដែលស្ថិតនៅជាមួយខ្ញុំវិញ។