Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:29 - Khmer Christian Bible

29 ដ្បិត​អស់​អ្នក​ដែល​មាននឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 ដ្បិត​អស់អ្នក​ដែល​មាន នឹង​ប្រទានឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នក​ដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ដ្បិត​នឹង​ឲ្យ​ដល់​អស់​អ្នក​ដែល​មាន ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ហូត​យក ទាំង​របស់​អ្វី​ដែល​អ្នក​នោះ​មាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ដ្បិត​អ្នក​ណា​មាន​ហើយ អ្នក​នោះ​នឹង​ទទួល​បរិបូណ៌​ហូរ‌ហៀរ​ថែម​ទៀត។ រីឯ​អ្នក​ដែល​គ្មាន​វិញ គេ​នឹង​ដក​ហូត​នូវ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:29
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណា​ដែល​មាន​នឹង​បន្ថែម​ឲ្យ​ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង​


ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយ​ឥត​ប្រណី​ឡើយ​ ហើយ​គាត់​នឹង​ប្រវាស់​ចម្ការ​ទំពាំង​បាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នក​ចម្ការ​ផ្សេង​ទៀត​ ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។​


ដូច្នេះ​ ចូរ​យក​មួយ​ឋាឡាន់​ពី​គាត់​ ហើយ​ឲ្យ​ទៅ​អ្នក​ដែល​មាន​ដប់​ឋាឡាន់​ចុះ​


ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​នឹង​ត្រូវ​ដក​យក​វិញ​ សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ផង»។​


គឺ​មាន​កិច្ចការ​មួយ​ដែល​ចាំបាច់​ ឯ​ម៉ារា​វិញ​ជ្រើសរើស​ចំណែក​ដ៏​ល្អ​នោះ​ហើយ​ មិន​គួរ​ដក​យក​ពី​នាង​ឡើយ»។​


ដូច្នេះ​ចូរ​ប្រយ័ត្ន​ចំពោះ​របៀប​ដែល​អ្នក​រាល់គ្នា​ស្ដាប់​ ដ្បិត​អ្នកណា​ដែល​មាន​ នឹង​បន្ថែម​ឲ្យ​ ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​ នឹង​ត្រូវ​ដកយក​ពី​អ្នក​នោះ​វិញ​ សូម្បីតែ​អ្វី​ដែល​អ្នក​នោះ​គិត​ថា​មាន​ផង»។​


បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​ នោះ​មនុស្ស​ទាំង​អស់​មុខ​ជា​ជឿ​គាត់​មិន​ខាន​ ហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង​ និង​ជនជាតិ​របស់​យើង​ផង»។​


មែក​ទាំងឡាយ​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ប៉ុន្ដែ​មិន​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​កាត់ចោល​ រីឯ​មែក​ទាំងឡាយ​ណា​ដែល​បង្កើត​ផលផ្លែ​ នោះ​ព្រះអង្គ​ក៏​លួស​វា​ ដើម្បី​ឲ្យ​បង្កើត​ផល​កាន់​តែ​ច្រើន​ឡើង។​


ដូច្នេះ​ចូរ​នឹកចាំ​ពី​កន្លែង​ដែល​អ្នក​បាន​ធ្លាក់​ចុះ​ រួច​ប្រែចិត្ដ​ ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ​កាល​ពី​ដើម​នោះ​វិញ​ បើ​មិន​ដូច្នេះ​ទេ​ យើង​នឹង​មក​ឯ​អ្នក​ ហើយ​ដក​យក​ជើង​ចង្កៀង​របស់​អ្នក​ចេញ​ពី​កន្លែង​របស់​វា​ លើក​លែង​តែ​អ្នក​ប្រែចិត្ដ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម