ម៉ាថាយ 24:1 - Khmer Christian Bible1 កាលព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតព្រះអង្គ ហើយបង្ហាញព្រះអង្គពីអគារព្រះវិហារ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ពួកសិស្សរបស់ព្រះអង្គក៏ចូលមកជិតចង្អុលបង្ហាញព្រះអង្គពីអគារព្រះវិហារ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 កាលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គចូលមកជិត ហើយចង្អុលបង្ហាញអាគារផ្សេងៗក្នុងបរិវេណព្រះវិហារ ថ្វាយព្រះអង្គទត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ពេលនោះ ព្រះយេស៊ូកំពុងយាងចេញពីព្រះវិហារ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញវិមានផ្សេងៗក្នុងព្រះវិហារ ថ្វាយព្រះអង្គទត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត សូមមើលជំពូកអាល់គីតាប1 ពេលនោះ អ៊ីសាកំពុងចេញពីម៉ាស្ជិទ ពួកសិស្សចូលមកជិត ចង្អុលបង្ហាញសំណង់ផ្សេងៗក្នុងម៉ាស្ជិទ ឲ្យគាត់មើល។ សូមមើលជំពូក |