Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:31 - Khmer Christian Bible

31 ទាក់ទង​នឹង​ការ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ​ តើ​ពួក​លោក​មិន​បាន​អាន​ទេ​ឬ​ អំពី​សេចក្តី​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​មក​ពួក​លោក​ថា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ចំពោះ​ការរស់ឡើងវិញ​របស់​មនុស្សស្លាប់ តើ​អ្នករាល់គ្នា​មិនដែល​អាន​អ្វី​ដែល​ព្រះ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ទេ​ឬ ដែល​ថា​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 រីឯ​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​សេចក្តី​ដែល​ព្រះ‌មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ទេ​ឬ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថា:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 តែ​ត្រង់​ឯ​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​មើល​សេចក្ដី ដែល​ព្រះ‌ទ្រង់​បាន​មាន​បន្ទូល​នឹង​អ្នក​រាល់​គ្នា​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អុលឡោះ​មាន​បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ដែល​បាន​អាន​អំពី​អ្វី​ដែល​ស្ដេច​ដាវីឌ​ និង​គូ​កន​របស់​ស្ដេច​បាន​ធ្វើ​ នៅ​ពេល​ដែល​ស្ដេច​ឃ្លាន​ទេ​ឬ?​


ប៉ុន្ដែ​បើ​អ្នក​រាល់គ្នា​យល់​អត្ថន័យ​នៃ​សេចក្ដី​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ថ្កោល​ទោស​អ្នក​គ្មាន​ទោស​ទេ​


ហើយ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​អ្នក​ឮ​អ្វី​ដែល​ក្មេងៗ​ទាំង​នេះ​កំពុង​និយាយ​ដែរ​ទេ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បាទ​ ខ្ញុំ​ឮ​ហើយ​ តើ​ពួក​លោក​មិន​ដែល​អាន​ទេ​ឬ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេងៗ​ និង​ទារក​ដែល​នៅ​បៅ?»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួក​លោក​មិន​ដែល​អាន​នៅ​ក្នុង​បទគម្ពីរ​ទេ​ឬ​ថា​ ថ្ម​ដែល​ជាង​សំណង់​បោះបង់​ចោល​ នោះ​ត្រលប់​ជា​ថ្ម​ដ៏​សំខាន់​នៅ​តាម​ជ្រុង​ ការ​នេះ​កើត​ឡើង​ពី​ព្រះអម្ចាស់​ ហើយ​អស្ចារ្យ​ណាស់​នៅ​ចំពោះ​ភ្នែក​យើង។​


ដ្បិត​នៅ​ពេល​រស់​ឡើង​វិញ​ គេ​មិន​រៀបការ​ជា​ប្ដី​ប្រពន្ធ​ទៀត​ឡើយ​ ប៉ុន្ដែ​ពួកគេ​ដូច​ជា​ពួក​ទេវតា​នៅ​ស្ថានសួគ៌​វិញ​


យើង​ជា​ព្រះ​របស់​អ័បា្រហាំ​ ជា​ព្រះ​របស់​អ៊ីសាក​ និង​ជា​ព្រះ​របស់​យ៉ាកុប​ ដូច្នេះ​ ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ​ តែ​ជា​ព្រះ​របស់​មនុស្ស​រស់»។​


ចូរ​ទៅ​ស្វែង​យល់​ពី​បទគម្ពីរ​ដែល​ថា​ យើង​ចង់​បាន​សេចក្ដី​មេត្ដា​ មិន​មែន​យញ្ញ​បូជា​ទេ​ តើ​នេះ​មាន​ន័យ​យ៉ាង​ដូចម្ដេច?​ ព្រោះ​ខ្ញុំ​មិន​បាន​មក​ ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ​ ប៉ុន្ដែ​ហៅ​មនុស្ស​បាប​វិញ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម