Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:11 - Khmer Christian Bible

11 កាល​ស្ដេច​យាង​មក​ជួប​ភ្ញៀវ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ នោះ​ស្ដេច​បាន​ឃើញ​បុរស​ម្នាក់​ ដែល​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​នៅពេល​ស្ដេច​យាង​ចូលមក​ជួប​ភ្ញៀវ ទ្រង់​ទត​ឃើញ​បុរស​ម្នាក់​នៅ​ទីនោះ​ដែល​មិន​បាន​ស្លៀក​សម្លៀកបំពាក់​មង្គលការ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ពេល​ស្តេច​យាង​ចូល​ទៅ​ទត​មើល​ភ្ញៀវ ទ្រង់​ឃើញ​បុរស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​មង្គលការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះ‌រាជា​យាង​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ទត​ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ស្តេច​ក៏​យាង​ចូល​ទៅ​ទត​មើល​ពួក​ភ្ញៀវ ទ្រង់​ឃើញ​មាន​មនុស្ស​ម្នាក់​នៅ​ទី​នោះ ដែល​មិន​បាន​ពាក់​អាវ​ផាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្តេច​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:11
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទុក​ឲ្យ​វា​ដុះ​ឡើង​ជាមួយ​គ្នា​រហូត​ដល់​ខែ​ចម្រូត​ចុះ​ នៅ​ពេល​ច្រូត​ ខ្ញុំ​នឹង​ប្រាប់​អ្នក​ច្រូត​ឲ្យ​ប្រមូល​ស្រងែ​ជា​មុន​ចង​ជា​បាច់​ ដើម្បី​ដុត​ចោល​ ឯ​ស្រូវ​វិញ​ ត្រូវ​ប្រមូល​ដាក់​ក្នុង​ជង្រុក​របស់​ខ្ញុំ»។​


ពួក​បាវបម្រើ​ទាំង​នោះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​ ប្រមូល​មនុស្ស​គ្រប់​គ្នា​ដែល​គេ​បាន​ជួប​ទាំង​ល្អ​ ទាំង​អាក្រក់​ ហើយ​ពិធី​មង្គលការ​ក៏​មាន​ភ្ញៀវ​ពេញ​


ព្រះអង្គ​កាន់​ចង្អេរ​ក្នុង​ព្រះហស្ដ​ ហើយ​ព្រះអង្គ​នឹង​សំអាត​ទីលាន​បោក​ស្រូវ​របស់​ព្រះអង្គ​ ព្រះអង្គ​នឹង​ប្រមូល​ស្រូវ​ដាក់​ក្នុង​ជង្រុក​ ប៉ុន្ដែ​ព្រះអង្គ​នឹង​ដុត​អង្កាម​ចោល​ដោយ​ភ្លើង​ដែល​មិនចេះរលត់»។​


គឺ​ចូរ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​វិញ​ ហើយ​កុំ​គិត​តែ​បំពេញ​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ។​


គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


បើ​បាន​ពាក់​ហើយ​ នោះ​យើង​នឹង​ឃើញ​ថា​ មិន​នៅ​អាក្រាត​ទៀត​ទេ។​


ដ្បិត​អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះគ្រិស្ដ​ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​ហើយ។​


ទាំង​ពាក់​មនុស្ស​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដូច​ព្រះជាម្ចាស់​ ដែល​មាន​សេចក្ដី​សុចរិត​ និង​សេចក្ដី​បរិសុទ្ធ​របស់​សេចក្ដី​ពិត។​


(«មើល៍​ យើង​នឹង​មក​ដូច​ជា​ចោរ!​ មាន​ពរ​ហើយ​អ្នក​ដែល​ប្រុង​ស្មារតី​ ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន​មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​ និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស​របស់​ខ្លួន»)។​


កូន​ក្រមុំ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ស្លៀក​សម្លៀក​បំពាក់​ក្រណាត់​ទេសឯក​ប្រណិត​យ៉ាង​ស្អាត​ ហើយ​ភ្លឺ​ ដ្បិត​សម្លៀក​បំពាក់​ក្រណាត់​ទេសឯក​ប្រណិត​នោះ​ ជា​សេចក្ដី​សុចរិត​របស់​ពួក​បរិសុទ្ធ»។​


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​


យើង​ឲ្យ​យោបល់​អ្នក​ទិញ​មាស​ពី​យើង​ ជា​មាស​ដែល​បន្សុទ្ធ​ដោយ​ភ្លើង​ ដើម្បី​ឲ្យ​អ្នក​ត្រលប់​ជា​អ្នកមាន​ ហើយ​ទិញ​សម្លៀក​បំពាក់​ពណ៌‍​ស​មក​ស្លៀកពាក់​ ដើម្បី​កុំ​ឲ្យ​គេ​ឃើញ​កេរ្ដិ៍ខ្មាស​ដែល​អ្នក​នៅ​អាក្រាត​នោះ​ឡើយ​ ព្រមទាំង​ទិញ​ថ្នាំ​ដាក់​ភ្នែក​ផង​ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម