Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:4 - Khmer Christian Bible

4 ការ​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ការនេះ​បាន​កើតឡើង ដើម្បីឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​មក​តាមរយៈ​ព្យាការី​ត្រូវបាន​បំពេញឲ្យសម្រេច ដែល​ថា​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រឹត្តិ‌ការណ៍​នេះ​កើត​ឡើង​ស្រប​នឹង​សេចក្ដី ដែល​មាន​ចែង​ទុក​តាម​រយៈ​ព្យាការី*​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ការ​ទាំង​នេះ​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ព្រឹត្ដិ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​ទាំង​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​


ប្រសិន​បើ​មាន​អ្នកណា​សួរ​អ្វី​ដល់​អ្នក​ នោះ​ចូរ​ប្រាប់​ថា​ ព្រះអម្ចាស់​ត្រូវការ​ពួកវា​ ហើយ​គេ​នឹង​ប្រគល់​ពួកវា​ឲ្យ​អ្នក​ភ្លាម»។​


ប៉ុន្ដែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល»។​ ពេល​នោះ​ ពួក​សិស្ស​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា។​


អ្នក​ទាំង​ពីរ​នោះ​ដឹក​កូន​លា​មក​ឯ​ព្រះយេស៊ូ​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​ក៏​អង្គុយ​លើ​កូន​លា​នោះ​


ពួកគេ​ក៏​បាន​ដឹក​កូន​លា​នោះ​មក​ឯ​ព្រះយេស៊ូ​ រួច​ក៏​ក្រាល​អាវ​របស់​ពួកគេ​លើ​ខ្នង​វា​ និង​បាន​បញ្ជិះ​ព្រះយេស៊ូ​លើ​នោះ។​


នៅ​ថ្ងៃ​បន្ទាប់​ កាល​បណ្តាជន​ច្រើន​កុះករ​ ដែល​មក​ចូល​រួម​ពិធី​បុណ្យ​បាន​ឮ​ថា​ ព្រះយេស៊ូ​កំពុង​យាង​មក​ក្រុង​យេរូសាឡិម​


កុំ​ខ្លាច​អី​ កូន​ស្រី​ក្រុង​ស៊ីយ៉ូន​អើយ!​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ហើយ​ ព្រះអង្គ​គង់​លើ​ខ្នង​កូន​លា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម