Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 20:14 - Khmer Christian Bible

14 ចូរ​យក​ឈ្នួល​របស់​អ្នក​ ហើយ​ចេញ​ទៅ!​ ខ្ញុំ​ចង់​ឲ្យ​ឈ្នួល​ដល់​អ្នក​មក​ក្រោយ​បង្អស់​នេះ​ស្មើ​នឹង​អ្នក​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ចូរ​យក​ប្រាក់​ឈ្នួល​របស់អ្នក ហើយ​ទៅ​ចុះ​! ខ្ញុំ​ចង់​ឲ្យ​ដល់​អ្នក​ក្រោយគេ​នេះ បាន​ស្មើ​នឹង​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ទៅ​ចុះ ខ្ញុំ​សម្រេច​ឲ្យ​អ្នក​ដែល​មក​ក្រោយ​នេះ ស្មើ​នឹង​អ្នក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក ហើយ​ចេញ​ទៅ​ចុះ!។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ដូច្នេះ ចូរ​យក​ប្រាក់​របស់​អ្នក​ទៅៗ ខ្ញុំ​បាន​សំរេច​នឹង​ឲ្យ​ដល់​ពួក​អ្នក​ដែល​មក​ក្រោយ​នេះ ដូច​ជា​បាន​ឲ្យ​ដល់​អ្នក​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ចូរ​យក​ប្រាក់​ឈ្នួល​របស់​អ្នក​ហើយ​ចេញ​ទៅ​ចុះ! ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​មក​ដល់​ក្រោយ ទទួល​ប្រាក់​ស្មើ​នឹង​អ្នក​ដែរ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 20:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ម្ចាស់​ចម្ការ​ក៏​ឆ្លើយ​នឹង​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ថា​ សម្លាញ់​អើយ‍!​ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ​ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ថា​ ទទួល​យក​ឈ្នួល​មួយ​ឌេណារី​ទេ​ឬ?​


តើ​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្ញុំ​ ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ឬ?​ ឬ​ក៏​ភ្នែក​របស់​អ្នក​ច្រណែន​ ព្រោះ​តែ​ខ្ញុំ​ល្អ?​


នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​


ដូច្នេះ ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ផ្លុំ​ត្រែ​ ដើម្បី​ចេញ​មុខ​ ដូច​ជា​ពួក​មនុស្ស​មាន​ពុត​បាន​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​តាម​ផ្លូវ​ ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​នោះទេ។​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ។​


ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន​ ចូរ​ទៅ​ក្នុង​បន្ទប់​ស្ងាត់​ បិទ​ទ្វារ​ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ នោះ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​


ឪពុក​ក៏​ប្រាប់​កូន​នោះ​វិញ​ថា​ កូន​អើយ!​ កូន​ឯង​នៅ​ជាមួយ​ឪពុក​ជានិច្ច​ ហើយ​អ្វីៗ​ដែល​ជា​របស់​ឪពុក​គឺ​ជា​របស់​កូន​ហើយ​


លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​


ដ្បិត​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ដល់​ព្រះរាជ​បុត្រា​លើ​មនុស្ស​ទាំង​អស់​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​អស់​អ្នក​ដែល​ព្រះវរបិតា​បាន​ប្រទាន​ដល់​ព្រះរាជ​បុត្រា​


យើង​ដឹង​ថា​សេចក្ដី​ទាំងឡាយ​ដែល​ចែង​ទុក​ក្នុងគម្ពីរ​វិន័យ​សម្រាប់​តែ​អស់​អ្នក​នៅ​ក្រោម​គម្ពី​វិន័យ​ ដើម្បី​បិទ​មាត់​មនុស្ស​ទាំង​អស់​ ហើយ​ឲ្យ​ពិភពលោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​ការ​ជំនុំជម្រះ​របស់​ព្រះជាម្ចាស់​


​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម