Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 2:8 - Khmer Christian Bible

8 ពេល​ចាត់​ពួក​តារាវិទូ​ទាំងនោះ​ទៅ​ភូមិ​បេថ្លេហិម​ ស្ដេច​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​សាក​សួរ​ពី​បុត្រ​តូច​នោះ​ឲ្យ​បាន​ច្បាស់​ ពេល​អ្នក​រាល់គ្នា​រក​ឃើញ​ហើយ​ សូម​ប្រាប់​ខ្ញុំ​ផង​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​ថ្វាយបង្គំ​ព្រះអង្គ​ដែរ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 បន្ទាប់មក ស្ដេច​ចាត់​ពួកគេ​ឲ្យទៅ​បេថ្លេហិម ដោយ​មានរាជឱង្ការថា​៖ “ចូរ​ទៅ​សួរ​ឲ្យច្បាស់​អំពី​ព្រះកុមារ​នោះ​ចុះ​។ កាលណា​រកឃើញ​ហើយ ចូរ​រាយការណ៍​មក​យើង ដើម្បីឲ្យ​យើង​ទៅ​ថ្វាយបង្គំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្ទាប់​មក ស្ដេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប‌សួរ​ដំណឹង​អំពី​ព្រះ‌ឱរស​នោះ​ឲ្យ​បាន​ច្បាស់​លាស់។ កាល​បើ​បាន​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ព្រះអង្គ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​បេថ្លេ‌ហិម ដោយ​បង្គាប់​ថា ចូរ​អ្នក​រាល់​គ្នា​ទៅ​សើុប​ដំណឹង ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់‌លាស់ កាល​ណា​បាន​ឃើញ​ហើយ នោះ​ត្រូវ​មក​ប្រាប់​ដល់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្ទាប់​មក ស្តេច​ចាត់​ហោរា‌ចារ្យ​ទាំង​នោះ​ឲ្យ​ទៅ​ភូមិ​បេថ្លេ‌ហិម ដោយ​និយាយ​ថា៖ «សុំ​អស់​លោក​នាំ​គ្នា​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ដំណឹង​អំពី​ទារក​នោះ​ឲ្យ​ច្បាស់​លាស់។ កាល​បើ​ឃើញ​ហើយ ចូរ​មក​ប្រាប់​យើង​វិញ​ផង ដើម្បី​ឲ្យ​យើង​ទៅ​ថ្វាយ‌បង្គំ​គាត់​ដែរ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 2:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះយេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម​ ស្រុក​យូដា​ នៅក្នុង​រាជ្យ​ស្ដេច​ហេរ៉ូឌ​ នោះ​មាន​ពួក​តារាវិទូ​ពី​ទិស​ខាង​កើត​បាន​ចូល​មក​ដល់​ក្រុង​យេរូសាឡិម​


បន្ទាប់​មក​ ស្ដេច​ហេរ៉ូឌ​បាន​ហៅ​ពួក​តារាវិទូ​មក​ជា​សម្ងាត់​ ដើម្បី​សួរ​បញ្ជាក់​គេ​ពី​ពេល​វេលា​ដែល​ផ្កាយ​រះ​ឡើង‍។​


ដូច្នេះ​ គេ​ក៏​ស្ដាប់​តាម​ស្ដេច​ ហើយ​ចេញ​ទៅ​ ឯ​ផ្កាយ​ដែល​គេ​ឃើញ​នៅ​ទិស​ខាង​កើត​នោះ​បាន​នាំ​មុខ​ពួកគេ​ រហូត​មក​ដល់​កន្លែង​ដែល​បុត្រ​តូច​នៅ​ ហើយ​ក៏​ឈប់​នៅ​ចំ​ពី​លើ​នោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម