Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:7 - Khmer Christian Bible

7 ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «បើ​ដូច្នោះ​ ហេតុអ្វី​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង​លះ​ រួច​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ពួកគេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “ចុះ​ហេតុអ្វីបានជា​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​លិខិតលែងលះ ហើយ​លែង​ប្រពន្ធ​បាន​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង‌លះ ហើយ​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​ទូល​សួរ​ព្រះអង្គ​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ម៉ូសេ​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង‌លះ​ភរិយា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គេ​ទូល​សួរ​ទ្រង់​ថា ចុះ​ហេតុ​ដូច​ម្តេច​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ចេញ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពួក​គេ​សួរ​អ៊ីសា​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ណាពី​ម៉ូសា​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង​លះ​ភរិយា?»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:7
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​លោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​ គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់​មុខ​ទេ​ ក៏​សម្រេច​ចិត្ដ​លែង​លះ​នាង​ដោយ​សម្ងាត់​


ដូច្នេះ​ ពួកគេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ​ ប៉ុន្ដែ​ជា​សាច់​តែ​មួយ​វិញ​ ហើយ​មិន​ត្រូវ​ឲ្យ​មនុស្ស​បំបែក​អ្វី​ដែល​ព្រះជាម្ចាស់​បាន​ផ្សំផ្គុំ​នោះ​ឡើយ»​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ដោយ​ព្រោះតែ​ចិត្ដ​រឹង​រូស​របស់​អ្នក​រាល់គ្នា​ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់គ្នា​លែង​ប្រពន្ធ​ ទោះ​ជា​ពី​ដើម​ដំបូង​មិន​មាន​ដូច្នេះ​ក្ដី​


មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ អ្នកណា​លែង​ប្រពន្ធ​ អ្នក​នោះ​ត្រូវ​ប្រគល់​លិខិត​លែង​លះ​ឲ្យ​នាង។​


ពួកគេ​និយាយ​ថា៖​ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​បុរស​សរសេរ​សំបុត្រ​លែង​លះ​ រួច​លែង​ប្រពន្ធ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម