Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:31 - Khmer Christian Bible

31 នៅ​ពេល​បាវបម្រើ​ជា​គូកន​ផ្សេង​ទៀត​ បាន​ឃើញ​ហេតុ​ការណ៍​ដែល​កើត​ឡើង​ ក៏​មិន​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ ហើយ​មក​រៀបរាប់​ប្រាប់​ស្ដេច​អំពី​ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 នៅពេល​ពួក​បាវបម្រើជាគ្នា​ឯទៀត​របស់​គាត់​ឃើញ​អ្វីៗ​ដែល​កើតឡើង​នោះ ពួកគេ​ក៏​ពិបាកចិត្ត​យ៉ាងខ្លាំង ហើយ​ទៅ​រៀបរាប់ប្រាប់​ចៅហ្វាយ​របស់​ពួកគេ​អំពី​ការ​ទាំងអស់​ដែល​បាន​កើតឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 កាល​ពួក​គូកន​របស់​គាត់​ឃើញ​ដូច្នោះ គេ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​ទៅ​ទូល​ប្រាប់​ចៅហ្វាយ​របស់​ខ្លួន ពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 អ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ត​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ទូល​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 កាល​ពួក​គូ‌កន​គេ​បាន​ឃើញ​ការ​នោះ គេ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ណាស់ ក៏​នាំ​គ្នា​ទៅ​ទូល​ដល់​ចៅហ្វាយ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ្នក​បម្រើ​ឯ​ទៀតៗ​ឃើញ​ដូច្នោះ ទាស់​ចិត្ដ​ជា​ខ្លាំង គេ​យក​រឿង​នេះ​ទៅ​ប្រាប់​ស្ដេច។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:31
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ព្រួយ​ចិត្ដ​ណាស់​ ប៉ុន្ដែ​ដោយសារ​តែ​ពាក្យ​សម្បថ​ និង​ពួក​ភ្ញៀវ ស្ដេច​ក៏​បញ្ជា​ឲ្យ​ធ្វើ​តាម​សំណូម​នាង។​


ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​


ប៉ុន្ដែ​គាត់​មិន​ព្រម​ទេ​ បែរ​ជា​យក​អ្នក​នោះ​ទៅ​ដាក់​គុក​ រហូត​ដល់​សង​អ្វីៗ​ដែល​ជំពាក់​នោះ​អស់‍។​


ស្ដេច​ក៏​ហៅ​អ្នក​នោះ​មក​ រួច​មាន​បន្ទូល​ទៅ​គាត់​ថា​ នែ៎​ បាវបម្រើ​អាក្រក់​អើយ!​ ខ្ញុំ​បាន​លុប​បំណុល​ទាំងឡាយ​របស់​អ្នក​ចោល​ទាំង​អស់​ ដោយ​ព្រោះ​អ្នក​បាន​អង្វរ​ខ្ញុំ។​


ព្រះអង្គ​ក៏​ទត​មើល​ជុំវិញ​ទាំង​ក្រេវ​ក្រោធ​ និង​សោក​សៅ​ចំពោះ​ចិត្ដ​រឹង​រូស​របស់​គេ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​បុរស​នោះ​ថា៖​ «ចូរ​លាត​ដៃ​អ្នក​ចុះ!»​ គាត់​ក៏​លាត​ដៃ​ ហើយ​ដៃ​គាត់​ក៏​បាន​ជា​ដូច​ដៃ​ម្ខាង​ទៀត​


កាល​បាន​មក​ដល់​ហើយ​ បាវបម្រើ​នោះ​ក៏​ជម្រាប​ចៅហ្វាយ​គាត់​ពី​សេចក្ដី​ទាំង​នេះ​ ពេល​នោះ​ម្ចាស់​ដំណាក់​ខឹង​ណាស់​ ក៏​ប្រាប់​ទៅ​បាវបម្រើ​របស់​គាត់​ថា​ ចូរ​ចេញ​ទៅ​តាម​ផ្លូវ​ទាំង​ធំ​ទាំង​តូច​ក្នុង​ក្រុង​ជា​ប្រញាប់​ ហើយ​ចូរ​នាំ​អ្នក​ក្រ​ មនុស្ស​ពិការ​ មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​មក​ទីនេះ​ចុះ។​


នៅ​ពេល​ព្រះអង្គ​យាង​មក​ជិត​ដល់​ក្រុង​យេរូសាឡិម​ ពេល​ព្រះអង្គ​មើល​ឃើញ​ក្រុង​ ក៏​យំ​ស្រណោះ​ក្រុង​នោះ​


ចូរ​អរ​សប្បាយ​ជាមួយ​ពួកអ្នក​អរ​សប្បាយ​ ហើយ​យំ​ជាមួយ​ពួកអ្នក​យំ​


ខ្ញុំ​និយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​ យើង​ខ្សោយ​ណាស់‍​ចំពោះ​សេចក្ដី​ទាំង​នេះ​ បើ​អ្នកណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​ នោះខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ ខ្ញុំ​ក៏​ហ៊ាន​ដែរ។​


​ចូរ​ស្ដាប់បង្គាប់​ពួកអ្នក​ដឹកនាំ​របស់​អ្នក​រាល់គ្នា​ ហើយ​ចុះ​ចូល​នឹង​អ្នក​ទាំង​នោះ​ចុះ​ ដ្បិត​ពួកគេ​មើល​ថែ​ព្រលឹង​របស់​អ្នក​រាល់គ្នា​ ក្នុង​នាម​ជា​អ្នក​ដែល​ត្រូវ​រាយរាប់​ប្រាប់ព្រះជាម្ចាស់។​ ចូរ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​ពួកគេ​ ដើម្បី​ឲ្យ​ពួកគេ​បំពេញ​មុខងារ​នេះ​ដោយ​អំណរ​ មិន​មែន​ដោយ​ថ្ងូរ​ឡើយ​ បើ​មិន​ដូច្នោះ​ទេ​ គ្មាន​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ឡើយ។


ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ជាប់​ឃុំឃាំង​ទុក​ដូចជា​ជាប់​ឃុំឃាំង​ជាមួយ​គេ​ដែរ​ ហើយ​ចូរ​នឹក​ចាំ​ពី​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប​ ទុក​ដូច​ជា​នៅក្នុង​រូបកាយ​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម