Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:13 - Khmer Christian Bible

13 ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ​ គាត់​ត្រេកអរ​ចំពោះ​ចៀម​នោះ​ជាង​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​នោះ​ទៅ​ទៀត‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ប្រសិនបើ​គាត់​រក​វា​ឃើញ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា គាត់​មុខជា​អរសប្បាយ​នឹង​វា​ខ្លាំង​ជាង​អរសប្បាយ​នឹង​ចៀម​កៅសិប​ប្រាំបួន​ដែល​មិន​បាន​វង្វេងបាត់​នោះ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ គាត់​មុខ​ជា​អរ​សប្បាយ​ចំពោះ​ចៀម​នោះ លើស​ជាង​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន ដែល​មិន​បាន​វង្វេង​បាត់​នោះ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេក‌អរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បើ​រក​ឃើញ នោះ​មាន​សេចក្ដី​អំណរ​ចំពោះ​ចៀម​នោះ ជា​ជាង​ចៀម​៩៩​ដែល​មិន​បាន​វង្វេង​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ គាត់​មុខ​តែ​ត្រេក‌អរ​សប្បាយ​ជា​មិន​ខាន គឺ​សប្បាយ​លើស​ពី​ឃើញ​ចៀម​កៅ‌សិប​ប្រាំ​បួន​ដែល​មិន​វង្វេង​បាត់​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច?​ បើ​បុរស​ម្នាក់​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​វង្វេង​នោះ​ទេ​ឬ?​


ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ត្រូវ​វិនាស​ឡើយ។​


មិន​ត្រេកអរ​នឹង​សេចក្ដី​ទុច្ចរិត​ឡើយ​ ប៉ុន្ដែ​ត្រេកអរ​នឹង​សេចក្ដី​ពិត​វិញ​


ដ្បិត​ការ​ជំនុំជម្រះ​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ទេ​ ចំពោះ​អស់​អ្នក​ដែល​គ្មាន​សេចក្ដី​មេត្ដា​ករុណា​ ប៉ុន្ដែសេចក្ដី​មេត្ដា​ករុណា​នឹង​ឈ្នះ​ការ​ជំនុំជម្រះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម