Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 17:7 - Khmer Christian Bible

7 ព្រះយេស៊ូ​ក៏​ចូល​ទៅ​ជិត​ និង​បាន​ពាល់​គេ​ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ក្រោក​ឡើង​កុំ​ខ្លាច​អី»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេស៊ូវ​យាង​ចូលមកជិត​ពាល់​ពួកគេ ហើយ​មានបន្ទូលថា​៖“ចូរ​ក្រោកឡើង កុំ​ខ្លាច​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ប៉ុន្តែ ព្រះ‌យេស៊ូវ​យាង​ទៅ​ជិត ហើយ​ពាល់​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្រោក​ឡើង កុំ​ខ្លាច​អី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌យេស៊ូ​យាង​ចូល​ទៅ​ជិត ដាក់​ព្រះ‌ហស្ដ​លើ​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 តែ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​ពាល់​គេ ដោយ​បន្ទូល​ថា ចូរ​ក្រោក​ឡើង កុំ​ភ័យ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អ៊ីសា​ចូល​ទៅ​ជិត ដាក់​ដៃ​លើ​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 17:7
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ភ្លាម​នោះ​ ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​វិញ​ថា៖​ «កុំ​ខ្លាច​អី​ ក្លាហាន​ឡើង​ គឺ​ខ្ញុំ​ទេ‍!‍»​


ពេល​ពួក​សិស្ស​ស្ដាប់​ឮ​ គេ​ក៏​ក្រាប​ផ្កាប់​មុខ​ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង​


កាល​ពួកគេ​ងើយ​ភ្នែក​ឡើង​ នោះ​មិន​ឃើញ​អ្នកណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​ប៉ុណ្ណោះ។​


ពួកគេ​ក៏​ប្រែ​ជា​ភ័យខ្លាច​ ហើយ​ក្រាប​មុខ​ដល់​ដី​ ឯ​បុរស​ពីរ​នាក់​នោះ​ប្រាប់​មក​ពួកគេ​ថា៖​ «ហេតុអ្វី​អ្នក​រាល់គ្នា​រក​មនុស្ស​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?​


គាត់​ក៏​សួរ​ ទាំង​នឹក​អស្ចារ្យ​ និង​ភ័យ​រន្ធត់​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច?»​ ព្រះអម្ចាស់​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖]​ «ចូរ​ក្រោក​ឡើង​ ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ចុះ​ ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​ពី​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ»។​


ពេល​ខ្ញុំ​ឃើញ​លោក​ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ ដូច​ជា​មនុស្ស​ស្លាប់​ ប៉ុន្ដែ​លោក​បាន​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ​ ទាំង​និយាយ​ថា៖​ «កុំ​ខ្លាច​អី!​ យើង​ជា​មុនគេ​ និង​ជា​ក្រោយគេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម