Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:8 - Khmer Christian Bible

8 ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ‘ប្រជាជន​នេះ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 "ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 “ប្រជា​រាស្ត្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ត​គេ​នៅ​ឆ្ងាយ​ពី​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 «បណ្តាជន​នេះ គេ​គោរព​ប្រតិ‌បត្តិ​ដល់​អញ​តែ​បបូរ​មាត់​ទេ ឯ​ចិត្ត​គេ នោះ​នៅ​ឆ្ងាយ​ពី​អញ​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 “ប្រជា​រាស្ដ្រ​នេះ​គោរព​យើង​តែ​បបូរ​មាត់ រីឯ​ចិត្ដ​គេ​នៅ​ឆ្ងាយ​ពី​យើង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​មាន​ពុត​អើយ!​ លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​នោះ​ត្រឹមត្រូវ​ណាស់​ ដែល​ថា​


ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​ថា​ជា​មនុស្ស​មាន​ពុត​នោះ​ គឺ​ត្រឹម​ត្រូវ​ណាស់​ ដូច​មាន​ចែងទុក​មក​ថា៖​ ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់​


ពេល​ព្រះយេស៊ូ​ឃើញ​លោក​ណាថាណែល​មក​ឯ​ព្រះអង្គ​ ក៏​មាន​បន្ទូល​អំពី​គាត់​ថា៖​ «មើល៍​ នោះ​ជា​ជនជាតិ​អ៊ីស្រាអែល​ពិត​ប្រាកដ​ដែល​គ្មាន​ឧបាយកល​សោះ»។​


ដើម្បី​ឲ្យ​មនុស្ស​គ្រប់​គ្នា​គោរព​ព្រះរាជ​បុត្រា​ ដូចជា​គោរព​ព្រះ​វរ​បិតា​ដែរ។​ អ្នកណា​ដែល​មិន​គោរព​ព្រះរាជ​បុត្រា​ នោះ​ក៏​មិន​គោរព​ព្រះ​វរ​បិតា​ដែល​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ដែរ។​


ដោយសារ​តែ​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​នៅ​ចំពោះ​ព្រះជាម្ចាស់​ នោះ​អ្នក​គ្មាន​ចំណែក​ ឬ​ភាគ​ណា​មួយ​នៅ​ក្នុង​កិច្ចការ​នេះ​ឡើយ។​


បងប្អូន​អើយ!​ ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចិត្ត​អាក្រក់​ និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែកចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់នោះ​ឡើយ​


ដ្បិត​អ្នក​ដែល​ស្រឡាញ់​ជីវិត​ ហើយ​ចង់​ឃើញ​ថ្ងៃ​ល្អ​ អ្នក​នោះ​ត្រូវ​ចេះ​ទប់​អណ្ដាត​ខ្លួន​ កុំ​ឲ្យ​និយាយ​អាក្រក់​ ព្រមទាំង​ទប់​បបូរ​មាត់​ខ្លួន​ កុំ​ឲ្យ​ពោល​ពាក្យ​បោក​ប្រាស់​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម