Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:36 - Khmer Christian Bible

36 ព្រះអង្គ​យក​នំប៉័ង​ប្រាំពីរ​ដុំ​ និង​ត្រី​ទាំង​នោះ​មក​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 នៅពេល​យក​នំប៉័ង​ប្រាំពីរ និង​ត្រី​ទាំងនោះ ព្រះអង្គ​ក៏​អរព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​ហ្វូងមនុស្ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 ទ្រង់​ក៏​យក​នំបុ័ង​ប្រាំ​ពីរ​ដុំ និង​ត្រី​ទាំង​នោះ​មក អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្តា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ព្រះអង្គ​យក​នំប៉័ង​ទាំង​ប្រាំ‌ពីរ​ដុំ និង​ត្រី​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 រួច​ទ្រង់​យក​នំបុ័ង​៧ នឹង​ត្រី​ទាំង​នោះ​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ហ្វូង​មនុស្ស

សូមមើលជំពូក ចម្លង

អាល់គីតាប

36 គាត់​យក​នំបុ័ង​ទាំង​ប្រាំ​ពីរ​ដុំ និង​ត្រី​មក​កាន់ អរ​គុណ​អុលឡោះ ហើយ​កាច់​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​បណ្ដា‌ជន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ស្មៅ​ ហើយ​យក​នំប៉័ង​ប្រាំ​ដុំ​ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​ ក៏​ងើយ​មើល​ទៅ​ស្ថានសួគ៌​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន​


កាល​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ដី​ហើយ​


រួច​ព្រះអង្គ​យក​ពែង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​យក​ពែង​នេះ​ ហើយ​ចែក​គ្នា​ផឹក​ចុះ​


បន្ទាប់​មក​ព្រះអង្គ​យក​នំប៉័ង​មក​ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ ទាំង​មាន​បន្ទូល​ថា៖​ «នេះ​ជា​រូបកាយ​របស់​ខ្ញុំ​ដែល​បាន​ឲ្យ​មក​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​បែប​នេះ​ចុះ​ដើម្បី​រំឭក​ដល់​ខ្ញុំ»។​


កាល​ព្រះអង្គ​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​នឹង​ពួកគេ​ ព្រះអង្គ​បាន​យក​នំប៉័ង​មក​ប្រទាន​ពរ​ រួច​កាច់​ឲ្យ​ទៅ​ពួកគេ​


បន្ទាប់​មក​ ព្រះយេស៊ូ​ក៏​យក​នំប៉័ង​មក​ ហើយ​អរ​ព្រះគុណ​ រួច​ចែក​ទៅ​ឲ្យ​ពួកអ្នក​ដែល​អង្គុយ​តាម​ដែល​ពួកគេ​ត្រូវ​ការ​ រីឯ​ត្រី​វិញ​ ព្រះអង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​


ពេល​នោះ​ មាន​ទូក​ខ្លះ​ទៀត​មកពី​ក្រុង​ទីបេរាស​ចូល​មក​ជិត​កន្លែង​ដែល​ពួកគេ​បាន​បរិភោគ​នំប៉័ង​ ក្រោយ​ពេល​ព្រះអម្ចាស់​បាន​អរ​ព្រះគុណ​ហើយ​នោះ។​


ពេល​និយាយ​ដូច្នេះ​រួច​ គាត់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​នៅ​មុខ​មនុស្ស​ទាំង​អស់​គ្នា​ ហើយ​ចាប់ផ្ដើម​កាច់​បរិភោគ។​


ព្រោះ​អ្នក​ដែល​ប្រតិបត្ដ​តាម​ថ្ងៃ​ គេ​ប្រតិបត្ដ​សម្រាប់​ព្រះអម្ចាស់​ ឯ​អ្នក​ដែល​បរិភោគ​ គេ​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ដែរ​ ដ្បិត​គេ​បាន​អរព្រះគុណ​ព្រះជាម្ចាស់​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ គេ​ក៏​មិន​បរិភោគ​សម្រាប់​ព្រះអម្ចាស់​ ហើយ​គេ​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ដែរ​


ដូច្នេះ​ ទោះបី​អ្នក​រាល់គ្នា​បរិភោគ​ ឬ​ផឹក​ ឬ​ធ្វើ​អ្វី​ក៏ដោយ​ ចូរ​ធ្វើ​អ្វី​ទាំង​អស់​ដើម្បី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ចុះ​


ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​ថ្វាយ​ព្រះ​ពរ​ដោយ​វិញ្ញាណ​ តើ​ធ្វើ​ដូចម្ដេច​ឲ្យ​អ្នក​មិន​ដែល​ដឹង​ ដែល​នៅ​ទីនោះ​និយាយ​ថា​ អាម៉ែន​ ស្រប​នឹង​ការ​អរព្រះគុណ​របស់​អ្នក​បាន​ ដ្បិត​គេ​មិន​ដឹង​ថា​ អ្នក​រាល់គ្នា​និយាយ​អ្វី​ផង!​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម