Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:26 - Khmer Christian Bible

26 ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ការ​ដែល​យក​នំប៉័ង​របស់​កូន​ៗ​បោះទៅ​ឲ្យ​កូនឆ្កែ មិន​ត្រូវ​ទេ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​សម​នឹង​យក​អាហារ​របស់​កូន បោះ​ឲ្យ​ឆ្កែ​ស៊ី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ទ្រង់​មាន​បន្ទូល​ថា ដែល​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ នោះ​មិន​ល្អ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 អ៊ីសា​បាន​ឆ្លើយ​ថា៖ «មិន​គួរ​យក​អាហារ​របស់​កូន​ចៅ​បោះ​ទៅ​ឲ្យ​កូន​ឆ្កែ​ស៊ី​ឡើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:26
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​នាង​ចូល​មក​ថ្វាយបង្គំ​ព្រះអង្គ​ ហើយ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ជួយ​ខ្ញុំ​ផង»​


ប៉ុន្ដែ​នាង​ទូល​ថា៖​ «ចាស​ លោកម្ចាស់​ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​ម្ចាស់​វា​ដែរ»​


កុំ​ឲ្យ​របស់​បរិសុទ្ធ​ទៅ​ឆ្កែ​ ហើយ​កុំ​បោះ​គជ់​ឲ្យ​ជ្រូក​ ក្រែង​លោ​ពួកវា​ជាន់​កម្ទេច​ ហើយ​បែរ​មក​ខាំ​ហែក​អ្នក​រាល់គ្នា​វិញ។​


​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​


យើង​ជា​ជនជាតិ​យូដា​ពី​កំណើត​ យើង​មិន​មែន​ជា​មនុស្ស​បាប​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​ទេ​


ពេល​នោះ​ អ្នក​រាល់គ្នា​គ្មាន​ព្រះគ្រិស្ដ​ទេ​ ហើយ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ថា​ជា​ជនជាតិ​អ៊ីស្រាអែល​ឡើយ​ ក៏​ជា​អ្នក​ក្រៅ​ខាង​ឯ​កិច្ច​ព្រមព្រៀង​នៃ​សេចក្ដី​សន្យា​ គ្មាន​សង្ឃឹម​ និង​គ្មាន​ព្រះជាម្ចាស់​នៅ​ក្នុង​លោកិយ​នេះ​ផង​


ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ​ ពួកអ្នក​ធ្វើ​អាក្រក់​ និង​ពួកអ្នក​កាត់ស្បែក​តែ​ខាង​ក្រៅ​


នៅ​ខាង​ក្រៅ​ក្រុង​ ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​ឃាតក​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួកអ្នក​ដែល​ស្រឡាញ់​សេចក្តី​ភូតភរ​ ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម