Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:18 - Khmer Christian Bible

18 ប៉ុន្ដែ​អ្វីៗ​ដែល​ចេញ​ពី​មាត់​ គឺ​ចេញ​មក​ពី​ចិត្ដ​ សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ផ្ទុយទៅវិញ អ្វីៗ​ដែល​ចេញមក​ពី​មាត់ គឺ​ចេញមក​ពី​ចិត្ត​ទេ អ្វីៗទាំងនេះ​ហើយ ដែល​ធ្វើឲ្យ​មនុស្ស​សៅហ្មង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 តែ​អ្វី​ដែល​ចេញ​ពី​មាត់ វា​ចេញ​មក​ពី​ក្នុង​ចិត្ត នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស​សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ត​មក គឺ​សេចក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ*

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 តែ​ឯ​សេចក្ដី​ដែល​ចេញ​ពី​មាត់​មក នោះ​មក​អំពី​ចិត្ត​វិញ គឺ​សេចក្ដី​ទាំង​នោះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ផ្ទុយ​ទៅ​វិញ អ្វីៗ​ដែល​ចេញ​ពី​មាត់​មនុស្ស សុទ្ធ​តែ​ផុស​ចេញ​ពី​ចិត្ដ​មក គឺ​សេច‌ក្ដី​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ពូជ​ពស់​វែក​អើយ!​ អ្នក​រាល់គ្នា​ជា​មនុស្ស​អាក្រក់​ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​អ្នក​រាល់គ្នា​អាច​ពោល​សេចក្ដី​ល្អ​បាន?​ ដ្បិត​មាត់​និយាយ​តាម​តែ​សេចក្ដី​ហូរហៀរ​នៃ​ចិត្ដ។​


អ្វី​ដែល​ចូល​តាម​មាត់​ មិន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជាមិន​បរិសុទ្ធ»។​


គាត់​ក៏​ប្រាប់​បាវបម្រើ​នោះ​ថា​ បាវបម្រើ​ដ៏​អាក្រក់​អើយ!​ ខ្ញុំ​នឹង​ជំនុំជម្រះ​អ្នក​ដោយសារ​សំដី​របស់​អ្នក​ បើ​អ្នក​ដឹង​ថា​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​តឹង​រឹង​ ដក​យក​អ្វី​ដែល​មិន​បាន​ទុក​ ហើយ​ច្រូត​អ្វី​ដែល​មិន​បាន​សាប​ព្រោះ​ដែរ​


តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ អ្វីៗ​ទាំង​អស់​ដែល​ចូល​តាម​មាត់​ទៅ​ក្នុង​ពោះ​ ហើយ​បញ្ចេញ​ទៅ​ក្នុង​បង្គន់​ទេ​ឬ?​


ព្រះអង្គ​ក៏​មាន​បន្ទូល​ទៀត​ថា៖​ «គឺ​អ្វី​ដែល​ចេញ​មក​ពី​ខាង​ក្នុង​មនុស្ស​នោះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម